Connect with us

ព័ត៌មានជាតិ

អ្នកពាក់ព័ន្ធ​ជាមួយ​ស្ត្រី​វៀតណាម​២​នាក់​ឆ្លង​កូ​វីដ​១៩​នៅ​ស្វាយរៀង​ជិត​៤០​នាក់​លទ្ធផលតេស្ត​លើក​ទី​១​អវិជ្ជមាន​ទាំងអស់​

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៦​មីនា​ នេះ​ថា ​អ្នក​ពាក់​ព័ន្ធ​ជាមួយ​ស្ត្រី​វៀតណាម​២​នាក់​ឆ្លង​កូ​វីដ​១៩​នៅ​ស្វាយរៀង​ជិត​៤០​នាក់ លទ្ធ​ផល​តេស្តលើក​ទី​១​អវិជ្ជមាន​ទាំងអស់​។​

លោក​បាន​បន្តថា ​ក្រុមការងារ​បាន​ស្វែងរក​អ្នក​ប៉ះពាល់​ជាមួយ​ស្ត្រី​ជនជាតិ​វៀតណាម​បាន​ចំនួន​៤៥ នាក់ បាន​យក​សំណាក​ចំនួន៣៧​នាក់​ទៅធ្វើ​តេស្ត​ហើយ​ជា​លទ្ធផលអវិជ្ជមាន ទាំងអស់ ។​

លោក​បាន​បន្តទៀតថា​ ចំណែក​អ្នកបើកបរ​ឡាន​តាក់ស៊ី ដែល​ដឹក​នារី វៀតណាម២​នាក់ វិជ្ជមាន កូវីដ​១៩ នោះ​កំពុង​ធ្វើច​ត្តា​ឡី​ស័ក​ នៅ​ខេត្ត​ព្រះសីហនុក៏មាន​លទ្ធផល​សំណាក​វិភាគ អវិជ្ជមាន​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា បាន​បន្ថែមថា​«​យើង​កំពុង​តាមដាន​អ្នកពាក់ព័ន្ធ​ទាំង​៣៧​នាក់និង​ត្រូវយក​សំណាក​លើក​ទី​២ នា​ថ្ងៃទី​១៣​មីនា​ម្តងទៀត​។​ ដោយសារ​លទ្ធផល​អវិជ្ជមានយើង​មិន​តាមដាន​លើ​ក្រុម​អ្នក​ប៉ះពាល់​បន្ទាប់​ដែល​បាន​ប៉ះពាល់​ផ្ទាល់ មិនផ្ទាល់​ចំពោះ​អ្នក​ទាំង៣៧​នាក់​នេះ​ទៀត​ទេ​»​។​

យ៉ាងណាក៏ដោយលោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​បញ្ជាក់ថា​ ស្ត្រី​វៀតណាម​២​នាក់​ដែលមាន​ឆ្លង​កូ​វីដ​១៩​នៅ​ស្វាយរៀង​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្វាយជ្រំ​នេះ​បាន​ចម្លង​ទៅ​មិត្តភ័ក្ដិ​ម្នាក់ទៀត​ស្នាក់នៅ APARTM ENT Diamondផងដែរ​កំពុង​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។​

គួរ​បញ្ជាក់ថា​អាជ្ញាធរខេត្ត​ស្វាយរៀង​បាន​បិទ​សណ្ឋាគារ​ ហេង ហេង សេរី​រ័ត្ន​ នៅ​បាវិត​ដែល​ស្ត្រី​វៀតណាម​២​នាក់​ស្នាក់នៅ​និង​បាន​យក​សណ្ឋាគារ​នេះធ្វើជា​កន្លែង​ច​ត្តា​ឡី​ស័ក​ដាក់​អ្នកពាក់ព័ន្ធ​ជា​មួយ​ស្ត្រី​វៀតណាម​នោះ​តែម្តង​៕​

អត្ថបទ​ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

សន្តិសុខសង្គម១៥ នាទីutes មុន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

សុខភាព៣២ នាទីutes មុន

សញ្ញា​ព្រមាន​៤​យ៉ាង​នៃ​មហារីក​លំពែង​​ មនុស្ស​ច្រើន​ព្រងើយ​កន្តើយ​

កីឡា៣៧ នាទីutes មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម