Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ស្នងការ​ក្រុង​បដិសេធ​ថា ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ស្នងការ​រងក្រុង​ម្នាក់​ឆ្លង​កូ​វីដ​១៩​នៅឡើយ​ទេ

បានផុស

នៅ

​លោក វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការរងដ្ឋាន​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃនេះ​ថា​ រហូតមក​ដល់ពេលនេះ​ លោក​នៅ​មិនទាន់​បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​លោក​សែ​ម គ​ន្ធា​ ស្នងការរង​រាជធានី​ភ្នំពេញ​ ទទួលបន្ទុក​ប្រធាន​កា​រិ​យា​លល័យ​ផែន​ការិយាល័យ​ចរាចរណ៍ ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សាន សុខ​សីហា​បាន​បន្ត​ថា​«​ខ្ញុំ​បាន​បានដឹង​រឿងនេះ​ទេ ​ខ្ញុំ​ក៏​ទទួលបាន​ព័ត៌មាន​នេះដែរ​ តែ​ជាក់ស្តែង​ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ ជា​ផ្លូវការ​នៅឡើយ​ទេ​»​។​

ព័ត៌មាន​ទាក់ទង​នឹង ​​លោក​ សែម​ គ​ន្ធា ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​ចែកចាយ​តៗ​គ្នា​នៅតាម​បណ្តាញ​ហ្វេ​កប៊ុ​ក ​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​

តាមរយៈ​សារ​ជា​សំឡេង​នៅតាម​ហ្វេក​ប៊ុ​ក​បាន​លើកឡើងថា​ លោក​ សែម​ គ​ន្ធា​ ស្នងការរង​រាជធានី​ភ្នំពេញ​ ទទួល​ផែន​ចរាចរណ៍​បាន​ឆ្លង​កូ​វីដ​១៩​កាលពី​ម្សិលមិញ​។ ប្រភព​បាន​បន្តថា ​គាត់​មាន​អា​ការៈ​មិន​ស្រួលខ្លួន​តាំងពី​ថ្ងៃទី​២៥​ ខែ​កុម្ភៈ​មក​ម្ល៉េះ​ហើយ​ដល់​ថ្ងៃ​២៧​កុម្ភៈ​ បាន​ចូល​ពេទ្យ​ហើយ​បាន​រក​ឃើញ​មាន​កូ​វីដ​១៩​ ដោយមាន​ការ​ពាក់ព័ន្ធ​ច្រើន​ពិសេស​ប៉ូលិស​ចរាចរណ៍​និង​ក្រុមយុវជន​ស.ស.​យ.ក​ខេត្តព្រៃវែង​។​ ដូចនេះ ​អ្នក​ដែល​ពាក់ព័ន្ធ​សូម​នាំគ្នា​ទៅ​មើល​កំហាក​ជាបន្ទាន់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ថ្ងៃនេះ​ រក​ឃើញ​អ្នក​ឆ្លងកូវីដ​-១៩ ចំនួន៣៤នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម