ព័ត៌មានជាតិ
រកឃើញមនុស្សជាង ៥០ នាក់ជាប់ពាក់ព័ន្ធជាមួយបុរសអ្នកជំងឺកូវីដនៅខេត្តកំពង់ចាម
អាជ្ញាធរខេត្តកំពង់ចាមអះអាងថា រហូតមកដល់ល្ងាចថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១ នេះ ក្រុមការងារឆ្លើយតបបន្ទាន់ បានស្រាវជ្រាវរកឃើញមនុស្សជាង ៥០ នាក់ហើយ ដែលមានជាប់ពាក់ព័ន្ធនឹងបុរសឆ្លងកូវីដ១៩ នៅស្រុកកងមាស ខេត្តកំពង់ចាម។
នាយករដ្ឋបាលខេត្តកំពង់ចាម លោក ឃន ប្រុស បានប្រាប់ថា គិតត្រឹមល្ងាចថ្ងៃទី៨មីនានេះក្រុមការងារឆ្លើយតបបន្ទាន់បានស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធជាមួយបុរសម្នាក់ឈ្មោះមី ស៊ីថាន អាយុ ២៧ ឆ្នាំ ដែលមានវិជ្ជមានកូវីដ ១៩ចំនួន៥១នាក់ក្នុងនោះមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៦នាក់ស្រី១១នាក់និងអ្នកប៉ះពាល់ប្រយោលចំនួន៣៥នាក់ស្រី២២នាក់។

លោកបានបន្តទៀតថាចំពោះផ្សារព្រៃទទឹងដែលបុរសនោះបានចូលទិញទំនិញនោះមិនបានបិទទេដោយគ្រាន់ឲ្យមន្ត្រីចុះទៅយកសំណាកអ្នកពាក់ព័ន្ធមកធ្វើតេស្តនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣ការពារនិង៣កុំដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
យ៉ាងណាកក៏ដោយ លោកបានបន្ថែមថាក្រុមការងារឆ្លើយតបបន្ទាន់នឹងបន្តស្រាវជ្រាវជាបន្តបន្ទាប់ទៀតដើម្បីយកពួកគេមកធ្វើចត្តាឡីស័កនិងយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩។

បុរសឈ្មោះមី ស៊ីថាន អាយុ ២៧ ឆ្នាំ មានលំនៅនៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមមានវិជ្ជមានកូវីដ ១៩ បានផ្ញើរសារស្តាយក្រោយមិនបានអនុវត្តតាម ការណែនាំរបស់អាជ្ញាធរ មើស្រាលស្ថានការណ៍ ដោយបានលួចធ្វើដំណើរ ពីខេត្តព្រះសីហនុ ទៅស្រុកកំណើតនាំឱ្យជាប់ពាក់ព័ន្ធជាមួយក្រុមគ្រួសារ និងបងប្អូន ព្រមទាំងអ្នកភូមិលំបាកគ្រប់គ្នា។
បុរសរូបនេះ បានប្រស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ក្នុងកំឡុងពេលធ្វើដំណើរទៅស្រុកកំណើត និងពេលទៅដល់។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ បានបន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តឈ្នួលទៅខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូបប្រហែល ៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។
បុរសរូបនេះ បានប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ដែលក្នុងនោះរួមមាន នៅពេលទៅសុខទុក្ខក្មួយប្រុសនៅមន្ទីរពេទ្យ បានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


