Connect with us

ព័ត៌មានជាតិ

ភ្នំពេញបានត្រៀមលក្ខណៈ ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សំរាប់ព្រះរាជពិធី បុណ្យឯករាជ្យជាតិ

បានផុស

នៅ

សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ដែលត្រូវធ្វើឡើងនៅថ្ងៃទី០៩ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើយ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃព្រះរាជពិធីនេះ ។

នេះបើតាមការបង្ហាញឲ្យដឹង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ​ឆ្នាំ ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញយើងបានគិតគូរនិងវាយតម្លៃរួចហើយ គឺមិនមានអ្វីកើតឡើងនោះទេ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏យើងនៅតែបង្ការទប់ស្កាត់ចំពោះឧបាយ កលរបស់ជនអគតិមួយចំនួនក្នុងការបំផ្លាញនូវព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ។ ក្រៅពីមានវិធានការម៉ឹងម៉ាត់ទៅលើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីនេះ លោកឃួង ស្រេងក៏បានណែនាំអោយមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំសំអាត លាងផ្លូវ លាបកំបោរនៅតាមដើមឈើជាមួយនឹងការសំអាតបរិស្ថាននៅជុំវិញកន្លែងពិធីផងដែរ។

លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងផងដែរ ជុំវិញវិធានការចំពោះមុខ ដើម្បីរក្សាអោយបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងព្រះរាជពិធីនេះ ដោយលោកបញ្ជាក់ថា ជុំវិញកន្លែងប្រារព្ធពិធី ផ្លូវមួយចំនួនយើងត្រូវការបិទជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតអោយធ្វើចរាចរណ៍ឆ្លងកាត់ព្រះរាជពិធីនេះទេ ហើយការងារនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៧ វិច្ឆិការហូតដល់ថ្ងៃទី១១ខែវិច្ឆិកា ។ ជាមួយនេះដែរ យើងក៏មានដាក់គោលដៅ ដើម្បីឆែកឆេរអាវុធជាតិផ្ទុះ នៅច្រកចេញ ចូលរាជធានីភ្នំពេញ និងដាក់គោលដៅឆែកឆេរអាវុធនៅតាមបណ្ដាខណ្ឌពាក់ព័ន្ធនៅជាប់ទីតាំងប្រារព្ធពិធីនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា
ដំណើរការទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ ៕

ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម