ព័ត៌មានជាតិ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់ប្រព័ន្ធលូប្រវែងសរុបជាង ៥២៧ ម៉ែត្រ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់ប្រព័ន្ធលូទំហំមុខកាត់ ១ ម៉ែត្រ ប្រវែងសរុបជាង ៥២៧ ម៉ែត្រ ឆ្លងកាត់សង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្ដាល ២ ចាប់ពីកែងវិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (១០៨) ដល់កែងផ្លូវសង្កាត់ផ្សារកណ្ដាល ២ ហូរភ្ជាប់មកលូមេតំបន់វត្តឧណ្ណាលោម។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ការងារប្រព័ន្ធបណ្ដាញលូមេធំថ្មីមានសារៈសំខាន់ កំណាត់វិថី ព្រះអង្គយុគន្ធរ (១៩) (សម្រេចបានតាមផែនការ ១០០% ហើយ)។ បញ្ចៀសការជន់លិចនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជា តំបន់សង្កាត់វត្តភ្នំ តំបន់សាខាពន្ធដារខណ្ឌដូនពេញ តំបន់មន្ទីរពេទ្យ ព្រះអង្គឌួង តំបន់សាលាបឋមសិក្សាព្រះនរោត្តម ជាពិសេសជួយបន្ថយការជន់លិចមួយផ្នែកធំក្នុងភូមិសាស្ត្រផ្សារចាស់ និងផ្សារកណ្ដាលជាដើម។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៣ កក្កដា កំណាត់ផ្លូវលេខ ១៩ កែងផ្លូវ ១០៨ រហូតទៅដល់ផ្លូវលេខ ១៩ កែងផ្លូវ ១៤៨ បានដាក់បន្ថែមប្រព័ន្ធលូថ្មីដែលមានទំហំមុខកាត់ ១ ម៉ែត្រ និងប្រវែងសងខាងផ្លូវចំនួនជាង ៥២៧ ម៉ែត្រ។

ប្រធានការិយាល័យសាធារណការខណ្ឌបានបញ្ជាក់ថា ចំពោះការដាក់បន្ថែមប្រព័ន្ធលូនេះ ដើម្បីបង្កើតជាលូមេ អាចជួយដោះស្រាយកាត់បន្ថយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងនៅតាមផ្លូវតូចៗ ក្នុងសង្កាត់ចំនួន ០៤ ដែលធ្លាប់មានការលិចលង់ពីជំនន់ទឹកភ្លៀងកាលពីកន្លងទៅ។
រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ សំណូមពរដល់ប្រជាពលរដ្ឋចំពោះការដ្ឋានដាក់លូបានបញ្ចប់នាពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗ ឲ្យបានត្រឹមត្រូវ និងថែរក្សាអនាម័យ ទុកដាក់សំរាមមានរបៀប៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


