Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តព្រះវិហារឱ្យពលរដ្ឋចូលរួមថែរក្សាការពារប្រព័ន្ធលូបង្ហូរទឹកតាមដងផ្លូវ

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ ជួយថែរក្សារប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវ ដោយហេតុថា ទឹកដក់នៅលើផ្លូវ ឬចិញ្ចើមផ្លូវ ជាមូលហេតុ ដែលនាំឱ្យផ្លូវខូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣​ម្សិលមិញនេះ ក្រុមការងារជួសជុល ថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារកំពុងធ្វើសកម្មភាពសម្អាតប្រឡាយលូ U សង្ខាងផ្លូវជាតិលេខ ៦២ ចន្លោះ គ.ម១២៥+០០០ ដល់គ.ម១២៧+០០០ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់​នៅសង្ខាងផ្លូវជួយថែរក្សារប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវដោយដាក់លូបង្ហូរទឹកឱ្យបានត្រឹមត្រូវជៀស វាងការចាក់ដីលុបប្រឡាយ និងប្រព័ន្ធបង្ហូរទឹកផ្សេងទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម