ព័ត៌មានជាតិ
មន្ត្រីសូមពលរដ្ឋយោគយល់ ការហ៊ុមព័ទ្ធការដ្ឋានស្ពានអាកាសព្រះមុនីវង្ស រយៈពេល ៥ថ្ងៃ
មន្ត្រីសាធារការរាជធានី សូមឱ្យពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កំពុងដំណើរការសាងសង់យ៉ាងមមាញឹក និងកំពុងហ៊ុមព័ទ្ធ ការដ្ឋាននៅចំណុច គម្រោងរង្វង់មូល ដោយនឹងប្រើប្រាស់ពេលវេលា ៥ថ្ងៃ ៥យប់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុនសាងសង់ កំពុងដំឡើងសសរស្ពាន និងហ៊ុមព័ទ្ធការដ្ឋានច្រើនតំបន់។ ចំពោះផ្លូវធ្វើចរាចរណ៍ ជំនាញបានកែសម្រួលជាបន្តបន្ទាប់ និងកន្លែងពិបាកគឺបានឈូសឆាយ គៀរសម្រួលបណ្ដោះអាសន្ន។

លោក សាំ ពិសិដ្ឋ បន្ថែមថា យប់មិញនេះជំនាញបានគៀរសម្រួលផ្លូវ ហើយព្រឹកនេះបានបើកផ្លូវបណ្តោះអាសន្នចូលក្នុងការដ្ឋាន ដើម្បីកាត់បន្ថយការកកស្ទះចុះពីស្ពានព្រះមុនីវង្ស។ ប្រធានមន្ទីរសាធារណការសូមឱ្យអ្នកដំណើរ មានការយោគយល់ ដោយជំនាញនឹងប្រើពេល ៥ថ្ងៃ ៥យប់ទៀត នៅទីតាំងបិទបណ្តោះអាសន្ននេះ ហើយនឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ។

ការដ្ឋានចំពោះមុខ គឺកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស និងមកក្បែរតំបន់ស្ពាន អាកាសក្បាលថ្នល់ហើយ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។
ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មក សាងសង់ស្ពានអាកាសចំនួនពីរជាន់ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នាទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពល ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញ បានតៀមដំណើរការការដ្ឋានសាងសង់ស្ពាន អាកាសមួយកន្លែងទៀតស្ថិតនៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន