ព័ត៌មានជាតិ
យុវជន ថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងសំណង់ស៊ីវិល ជាជំនាញមានសក្ដានុពលលើទីផ្សារកម្ពុជា
បេក្ខជនដែលបានចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី ៩ ឆ្នាំ ២០២៤ បង្ហាញថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) និងសំណង់ស៊ីវិល (Civil engineering) ជាជំនាញដែលមានសក្ដានុពលលើទីផ្សារការងារនៅកម្ពុជា ពីព្រោះជំនាញមួយនេះមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្មនៅតាមបណ្ដារោងចក្រក្នុងស្រុក ដែលសុទ្ធសឹងតែជាការងារមានប្រាក់ចំណូលខ្ពស់។

យុវជន អុល សុភារម្យ ជានិស្សិតវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) និងជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី ៩ ឆ្នាំ ២០២៤ លើជំនាញ ម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) លើកឡើងថា ខ្លួនបានជ្រើសរើសជំនាញ Automation នេះមកចូលរួមប្រកួតប្រជែង ព្រោះជាជំនាញដែលខ្លួនរំពឹងខ្ពស់ក្នុងការទទួលបានលទ្ធផលគាប់ប្រសើរ ដើម្បីបន្តទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ ជាពិសេសការប្រឡងប្រជែងជំនាញថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីនឆ្នាំ ២០២៥ ដើម្បីលើកមុខមាត់ជូនជាតិ ពីព្រោះខ្លួនបានត្រៀមខ្លួនរួចរាល់ពេញលេញ និងមានការណែនាំពីសំណាក់សាស្ត្រាចារ្យនៅក្នុងថ្នាក់គ្រប់ជ្រុងជ្រោយលើជំនាញនេះ។
ដោយឡែក យុវតី ដូរ ស្រីណុច មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជាជំនាញដែលខ្លួនជ្រើសរើសយកមកធ្វើការប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី ៩ ឆ្នាំ ២០២៤។ មូលហេតុដែលខ្លួនជ្រើសរើសជំនាញនេះមកប្រកួត ពីព្រោះវាជាជំនាញពេញនិយមនៅក្នុងស្រុក ងាយស្រួលរកការងារធ្វើ ក្នុងនោះដែរតាមរយៈការប្រឡងប្រជែងនេះ នឹងធ្វើឱ្យខ្លួនកាន់តែមានភាពលេចធ្លោ ទទួលបានបទពិសោធថ្មី ធ្វើឱ្យក្រុមហ៊ុនឯកជនផ្តល់ឱកាសខ្ពស់លើរូបគេ។

យុវតីរូបនេះបន្ថែមថា បើទោះបីលទ្ធផលប្រឡងថ្នាក់ជាតិបែបណាក៏ដោយ តែយុវជនរូបនេះសង្ឃឹមយ៉ាងមុតមាំថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច នឹងអាចយកទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។ អ្វីដែលសំខាន់នោះ ប្រសិនបើខ្លួនទទួលបានជ័យលាភីល្អប្រសើរ បណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើមក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិ និងអន្តរជាតិមួយនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី ៩ ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) ត្រូវធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗ ខ្លួន។

កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី ៩ ឆ្នាំ ២០២៤ មានបេក្ខជនសរុបចំនួន ៩៣ រូប (ស្រី ១២ រូប) មកពីគ្រឹះស្ថានសិក្សាចំនួន ១៦ ចូលរួមប្រកួតប្រជែងលើជំនាញ ៖ ជំនាញតបណ្តាញអគ្គិសនី, ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)៕










-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?