Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន NTTI​ បញ្ជូនសិក្ខាកាមជំនាន់ទី១ នៃវគ្គបណ្តុះបណ្តាល ១.៥លាននាក់ ចុះអនុវត្តការងារផ្ទាល់នៅការដ្ឋាន

បានផុស

នៅ

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសដែលហៅកាត់ថា NTTI នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជូនសិក្ខាកាម​ C1 ចំនួន២៤នាក់ (ស្រី០នាក់) សិក្សាជំនាញផ្នែកអគ្គិសនី ចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដើម្បីផ្សាភ្ជាប់ទ្រឹស្តីដែលសិស្សសិក្ខាកាមទើបបានសិក្សា និងអនុវត្តក្នុងរោងជាងរួច ទៅនឹងការអនុវត្តជាក់ស្តែងនៅការដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក ផាន់ណារ៉ាន់ នាយករងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ថា ការបញ្ជូនសិក្ខាកាមចុះអនុវត្តការងារផ្ទាល់ចំនួន៣ថ្ងៃនេះ មិនទាន់គ្រប់គ្រាន់ឱ្យសិស្សចេះសព្វគ្រប់លើជំនាញអគ្គិសនីនេះទេ ប៉ុន្តែពួកគាត់បានយល់ច្បាស់ទៅលើផ្នែកមួយចំនួន។ លោក ឯក ផាន់ណារ៉ាន់ បានបន្តថា សិក្ខាកាមមិនមែនកំណត់ត្រឹមតែ៣ថ្ងៃនេះទេ គឺនៅមានវគ្គចុះអនុវត្តផ្ទាល់ជាបន្តបន្ទាប់ទៀតផងដែរ។

លោក ជឹម គុណ មេការអគ្គិសនី ជាអ្នកដឹកនាំសិក្ខាកាមទាំង២៤នាក់ បានបញ្ជាក់ថា ក្នុងការចុះអនុវត្តការងារផ្ទាល់រយៈពេល៣ថ្ងៃនេះ លោកសង្កេតឃើញថា សិក្ខាកាមបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងមានការយល់ដឹងច្រើនពាក់ព័ន្ធនឹងការមើលប្លង់ជាដើម។

គួរបញ្ជាក់ថា សិក្ខាកាមទាំង២៤នាក់ ដែលសិក្សាជំនាញអគ្គិសនីនេះ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមការសង្កេត គ្រប់សិក្ខាកាមដែលបានចុះឈ្មោះសិក្សាតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ សុទ្ធតែបានបង្ហាញក្តីភាពរីករាយ និងពេញចិត្តយ៉ាងខ្លាំង ដែលខ្លួនបានរៀនលើជំនាញមួយច្បាស់លាស់ ងាយស្រួលស្វែងរកការងារធ្វើក្រោយរៀនចប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ នាទីutes មុន

កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្ម​អនឡាញ នៅកាស៊ីណូ ជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមនុស្ស ៤៤៨ នាក់

សន្តិសុខសង្គម២៨ នាទីutes មុន

អគ្គនគរបាលជាតិបញ្ជូនក្រុមការងារ​ទៅ​ស្រាវជ្រាវ​ករណីបាត់វត្ថុតាងនៅ​ខេត្ត​កោះកុង

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស២០នាក់ ក្នុងការវាយប្រហារតាមដងទន្លេការពារក្បួនដឹកអាវុធ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ គុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជន បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន

ព័ត៌មានជាតិ៥៦ នាទីutes មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម២០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានជាតិ៥៦ នាទីutes មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

Sokha Hotels

ព័ត៌មានពេញនិយម