ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ពិនិត្យការស្តារឡេីងវិញនូវហេដ្ឋារចនាសម្ពន្ធ័ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ។ ជាមួយគ្នានេះ ខាងស្រុកចំការលើ និងស្រុកព្រៃឈរ ក៏មានផ្លូវមួយចំនួន បានទទួលរងការខូចខាត ផងដែរ ។ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតទាំងនោះ កំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះ បានស្ថាបនារួចរាល់ និងចំណុចខ្លះទៀត កំពុងតែបន្តស្ថាបនាឡើងវិញ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅចំណុចស្ពាន ១កន្លែង ហៅវាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះ កំពុងស្ថាបនា បានសសរស្ទើរួចទាំងស្រុង និងគ្រឹះក្រោមមួយចំនួនទៀត ដែលគម្រោងស្ពាន ១កន្លែង នេះ នឹងអាចសាងសង់រួចរាល់ នាបំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។
ដោយឡែក ក្រៅពីសមិទ្ធផល ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខាងលើ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុកស្ទឹងត្រង់ ដែលកសិករទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ឃើញថា ការដាំដុះរបស់កសិករលូតលាស់ល្អ ដែលអាជ្ញាធររំពឹងទុកថា អនាគតកសិករ នឹងទទួលបានទិន្នផលខ្ពស់ ពីស្រូវពូជ ដែលរដ្ឋាភិបាលបានផ្ដល់ជូននោះ ផងដែរ៕
អត្ថបទ៖ឡេក ចាន់ពេជ្រ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


