Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ អ្នកបន្តវេនមិនបានឆ្លងកាត់សង្គ្រាមដ៏ខ្មៅងងឹតមែន ប៉ុន្តែពួកគេមានភារកិច្ចរក្សាសន្តិភាព និងបង្កើតសមទ្ធិផលថ្មីសម្រាប់ជាតិ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើងថា ទោះបីអ្នកបន្តវេនជំនាន់ក្រោយរបស់កម្ពុជា មិនបានឆ្លងកាត់សង្រ្តាមប្រដាប់អាវុធ និងរំដោះជាតិដោយផ្ទាល់មែន ប៉ុន្តែអ្នកបន្តវេនជំនាន់ក្រោយមានភារកិច្ចចម្បងៗជាច្រើនដែលត្រូវរ៉ាប់រង បន្តថែរក្សា និងលើកតម្កើងតម្លៃសិន្តិភាព បង្កើតសមិទ្ធផលស្នាដៃថ្មីៗសម្រាប់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំជាមួយបណ្ដាប្រធានគណ:ប្រតិភូ នៃ​ កិច្ចប្រជុំពេញអង្គសភាអន្តរជាតិ​ដេីម្បីការអត់ឱន​ និងសន្តិភាព​ លេីកទី១១​ (IPTP 11) ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រធានព្រិទ្ធសភា សម្តេចតេជោ ហ៊ុន សែន ថា អ្នកបន្តវេនជំនាន់ក្រោយមិនបានដែលឆ្លងសង្គ្រាមប្រដាប់អាវុធ និងការរំដោះជាតិផ្ទាល់ពីសម័យដ៏ខ្មៅងងឹត និងមហាវិនាសសកម្ម ប៉ុន្តែ អ្នកបន្តវេនជំនាន់ក្រោយមានភារកិច្ចចម្បងៗត្រូវបន្តថែរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព បង្កើតសមិទ្ធផល និងស្នាដៃថ្មីៗ ពង្រីកសក្តានុពល និងបង្កើតសាមគ្គីភាព។

សម្តេចតេជោបញ្ជាក់ថា ចំណុចខុសគ្នាមាន២ គឺមួយអ្នកស្វែងរកសន្តិភាព និងមួយទៀតគឺអ្នកថែរក្សាសន្តិភាព។ ភាពខុសគ្នារវាងអ្នកដឹកនាំជំនាន់មុន និងជំនាន់ក្រោយ គឺអ្នកដឹកនាំជំនាន់មុនស្វែងរកសន្តិភាព ឯអ្នកដឹកនាំជំនាន់ក្រោយជាអ្នកថែរក្សាសន្តិភាព ហើយប្រសិនជាអ្នកជំនាន់ក្រោយមិនអាចថែរក្សាសន្តិភាពបានគង់វង្ស ក៏សម្តេចតេជោមិនព្រមនៅស្ងៀមដែរ ព្រោះការស្វែងរកសន្តិភាពពិតជាពិបាកណាស់ មិនដូចការបញ្ឆេះសង្គ្រាមនោះទេ។

ក្រោយពីការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន ជាងមួយឆ្នាំមកនេះ ឃើញថា ថ្នាក់ដឹកនាំជំនាន់ក្រោយបានខិតខំយ៉ាងខ្លាំងក្នុងការថែរក្សាសន្តិភាព និងបន្តពង្រឹងការអភិវឌ្ឃប្រទេសជាតិឱ្យកាន់តែល្អប្រសើរទៅមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម