ព័ត៌មានជាតិ
កម្ពុជា-ចិន ប្តេជ្ញារួមគ្នាកសាងបរិយាកាសធុរកិច្ចគ្មានអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការងារប្រឆាំងអំពើពុករលួយ ជាពិសេសការប្ដេជ្ញាចិត្តរួមគ្នាកសាងបរិយាកាសធុរកិច្ចគ្មានអំពើពុករលួយ។

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលគណៈប្រតិភូចិន ដឹកនាំដោយលោក Wang Jianghua មកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា តំណាងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Wang Jianghua និងសហការី ធ្វើឡើងចំពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរ កម្ពុជានិងចិន កំពុងបង្កើនទំនាក់ទំនងដ៏សំខាន់ជាមួយគ្នា ជាមិត្តយូរអង្វែង និងមិត្តភាពដែកថែបរវាងស្ថាប័នទាំងពីរ ក៏ដូចរដ្ឋាភិបាលទាំងពីរ ពិសេសការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ដែលជាទិសដៅអាទិភាព និងជាជម្រើសយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ។

លោកអនុប្រធាន បានប្រាប់ប្រតិភូចិនអំពីយុទ្ធសាស្ត្រមុខព្រួញរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា គឺការងារអប់រំ បង្ការ ទប់ស្កាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលជាការងារធ្វើមិនចេះចប់ មានតួនាទីស្នូលក្នុងការជំរុញអប់រំ និងបំផុសចលនា ដើម្បីឱ្យទាំងគ្រឹះស្ថានសិក្សា ក្រសួង ស្ថាប័ននីមួយៗ វិស័យឯកជន មានវិធានការរៀងៗខ្លួន ដើម្បីចូលរួមអប់រំ និងបង្ការ ទប់ស្កាត់អំពើពុករលួយ។

ក្នុងជំនួបការងារនេះ លោក Wang Jianghua អនុលេខាគណៈអធិការកិច្ចវិន័យ និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន បានលើកឡើងថា ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តយូណាន និងកម្ពុជា ពិតជាមានសារសំខាន់ណាស់ ពីព្រោះខេត្តយូណាន ជាស្ពាននៅក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ថែមទាំងផ្លាស់ប្តូរបទពិសោធនគ្នាឱ្យស៊ីជម្រៅថែមទៀតជាមួយអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា ជាពិសេសទៅលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងបណ្តាប្រទេសអនុវត្តគម្រោង «ខ្សែក្រវាត់ និងផ្លូវ» និងការកសាងបរិយាកាសធុរកិច្ចដែលគ្មានអំពើពុករលួយ ។

លោក គូសបញ្ជាក់ថា ការកសាងផ្លូវសូត្រសស្អាត ផ្តោតលើការកសាងសុចរិតភាពសម្រាប់ការអភិវឌ្ឍរួមគ្នា ការកសាងភាពជាដៃគូ និងការកសាងបរិយាកាសធុរកិច្ចប្រកបដោយសុចរិតភាព ហើយភាគីចិន បានប្តេជ្ញាជំរុញការប្រឆាំងអំពើពុករលួយ ដែលជាការងារគន្លឹះមួយសម្រាប់ការអនុវត្តគម្រោងផ្លូវសូត្រសស្អាតឱ្យបានគុណភាពខ្ពស់ មានចីរភាពយូរអង្វែង។
ភាគីទាំងពីរ ក៏បានឯកភាពគ្នាអញ្ជើញអ្នកច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយទៅផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជូនដល់ក្រុមហ៊ុនធុរកិច្ចចិននៅខេត្តសៀមរាប នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


