ព័ត៌មានជាតិ
ប.ស.ស ផ្សព្វផ្សាយលក្ខខណ្ឌ និងនីតិវិធី នៃការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដល់មន្ត្រី សំដៅធានាប្រសិទ្ធភាពការងារ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាស្ដារនីតិសម្បទា សេវា ឬ ការព្យាបាល និងការថែទាំវេជ្ជសាស្ត្រដែលមិនរាប់បញ្ចូល និងការផ្ដល់សេវាបង្ការសុខភាព និងការកំណត់បញ្ជីជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច”ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. សំដៅធានាប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងពិធីផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីដំណើរការ នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តិ នាពេលបច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. សំដៅធានាប្រសិទ្ធភាព នៃការអនុវត្តរបបសន្តិសុខក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គនាយករង ប.ស.ស. បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃប.ស.ស. ចាំបាច់ត្រូវមានចំណេះដឹង សមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងទាន់ពេលវេលា។

តាមរយៈពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ លោកអគ្គនាយករង សង្ឃឹមថា ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. ដែលចូលរួមទាំងអស់ នឹងយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ និងសាកសួរទៅកាន់វាគ្មិនឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ យកទៅបំពេញការងារ បម្រើសេវាជូនសមាជិក ប.ស.ស។

គួរបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្ដាល ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាលដោយផ្ទាល់ និងប្រធាន អនុប្រធានសាខាខេត្ត-ខណ្ឌ តាមរយៈប្រព័ន្ធ Zoom សរុបប្រមាណជាង ៣០០ រូប៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


