ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប ចុះធ្វើវេទិកាសាធារណៈនៅស្រុកអង្គរធំ ដើម្បីទទួលសំណូមពរ និងដោះស្រាយជូនពលរដ្ឋ
នៅក្នុងបរិវេណពុទ្ធមណ្ឌលវិសបស្សនាអន្តរជាតិកម្ពុជា ក្នុងឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃសុក្រ ខេត្តសៀមរាប បានដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ ក្រោមការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានសមាជិកសមាជិកាចូលរួមអង្គវេទិកា ប្រមាណជា៣០០នាក់។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ ប្រជាពលរដ្ឋ បានលើកកឡើពីទុក្ខកង្វល់លើបញ្ហាដីធ្លីក្នុងតំបន់១ និងតំបន់២ (តំបន់រមណីយដ្ឋានអង្គរ) ផ្តោតលើការផ្ទេរកេរមរតកដីធ្លី ពីឪពុកម្តាយ ជីដូនជីតាមកឲ្យកូនចៅ ការស្មើសុំធ្វើប័ណ្ណ (ប.ស.ស) ប័ណ្ណសមធម៌ អំពីតម្លៃកសិផលថោក (ស្រូវ និង ដំឡូង ) និងសុំបញ្ចុះតម្លៃសេវាព្យាបាល ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ។
ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនេះ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលរងខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការបំភ្លឺនូវសំណួរ សំណូមពរ និងក្តីកង្វល់ដែលប្រជាពលរដ្ឋលើកជាក់ស្ដែងចំនួន១៤។ ដោយឡែក ចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន១២ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្តនឹងប្រមូលយកទៅពិនិត្យ និងពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

លោក លី សំរិទ្ធ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។ លោកបន្តថា រាល់បញ្ហាដែលប្រជាពលរដ្ឋ បានផ្តល់មតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ទាំងនេះ ជាយន្តការកែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តសៀមរាបឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ពិសេស ការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានជំរុញដល់គណៈអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ពន្លឿនក្នុងការដោះស្រាយវិវាទដីធ្លី ក្នុងពេលដែល បានកំពុងធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ និង ធ្វើការដោះស្រាយរាល់ទំនាស់ក្រៅប្រព័ន្ធតុលាការ។

ចំណែក លោក លី សារី វិញ បានកោតសរសើរចំពោះប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្តជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់បងប្អូន។ លោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈម ចាំបាច់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង ជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្រុក សហការគ្នាធ្វើការដោះស្រាយនូវរាល់បញ្ហាដែលពលរដ្ឋបានលើកឡើង ព្រមទាំងជំរុញដល់ការពង្រីកអេកូទេសចរណ៍ចង្ក្រានរយឲ្យមានការរីកចម្រើន ឲ្យទទួលបាននូវលទ្ធផលជាផ្លែផ្កា ជូនប្រជាពលរដ្ឋស្រុកអង្គរធំ។ បន្ថែមលើនេះ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា រាល់សំណួរ សំណូមពរដែលប្រជាពលរដ្ឋបានលើកឡើង ដោយកណីរមួយចំនួនស្ថិតក្នុងដែនសមត្ថកិច្ចអាជ្ញាធរជាតិអប្សរាគ្រប់គ្រង និងមួយចំនួនស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាល ដែលត្រូវធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕
ដោយ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៥ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ