Connect with us

ព័ត៌មានជាតិ

តារាខ្មែរទាំង១២ ឆ្លងកូវីដ១៩ ខណៈមួយចំនួនកំពុងតាមដានសុខភាព និងធ្វើចត្តាឡីស័ក

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ មានសិល្បៈករខ្មែរចំនួន ១២ នាក់ហើយមានវិជ្ជមានជំងឺកូវីដ១៩ ខណៈជាច្រើននាក់ទៀតកំពុងរងចាំលទ្ធផលសំណាក និងធ្វើចត្តាឡីស័ក១៤ ថ្ងៃ។

តារាចម្រៀង សិល្បៈករ ពិធីការិនីទាំងនោះរួមមាន៖
១. ពិធីការិនីច័ន្ទកែវនិមលនិងគ្រួសារ ២.តារាច ម្រៀងលោកណុប បាយ៉ារិទ្ធ ៣.អ្នកដឹកនាំសម្តែងលោក ទីតូ ៤.តារាចម្រៀងកញ្ញា វី ឌីណែត ៥.តារាចម្រៀងអ្នកនាងសុគន្ធនិសា ៦.អ្នកដឹកនាំសម្តែងលោក អ៊ីកូ វ៉ាក់សុង ៧.អ្នកនាំស ម្តែងលោក លី ស៊ីនហួន ៨.អ្នកដឹកនាំសម្តែងលោក សាន សុវណ្ណឌីន ៩.អ្នករាំរបស់ សុគន្ធ និសា ១០.តារាកំ ប្លែងអ្នកនាង ស្រីអ៊ិត ១១.អតីតអ្នកដឹ កនាំសម្តែងលោក ចាន់ មករា និង១២.លោក ហាក់ សុខហេង ដែលជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ហាក់ សុខហេង ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍TOWNបានបញ្ជាក់ថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩បន្ទាប់ពីបានប៉ះ ពាល់ផ្ទាល់ជាមួយអតីតគូស្នេហ៍របស់ ដេននី ក្វាន់ គឺលោក ចាន់ មករា។

បច្ចុប្បន្នក្រៅតែអ្នកដែលឆ្លងទាំង១២រូបនេះក៏មានអ្នកដែលជាប់ពាក់ព័ន្ធមួយចំនួនទៀតកំពុងតែតាមដាននិងពិនិត្យសំណាកដើម្បីតេស្តរកជំងឺកូវីដ-១៩ហើយធ្វើចត្តាឡីស័ករយ: ១៤ថ្ងៃ។

អ្នកគ្រប់គ្រងផ្នែកព័ត៌មានទូរទស្សន៍ Town លោក ប៉េង សុភា បានប្រាប់​កម្ពុជាថ្មី​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​មី​នានេះថា បុគ្គលិកបម្រើការងារនៅទីនោះមានគ្រប់ផ្នែក ត្រូវយកសំណាកទាំងអស់ ហើយ​គ្រូ​ពេទ្យហាមមិនឲ្យចេញចូលនៅក្នុងស្ថានីយ៍បណ្តោះអាសន្ន។

ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ១៥ ខែមីនា បានចុះយកសំណាកបុគ្គលិក​បម្រើ​​ការ​ងារនៅស្ថានីយទូរទស្សន៍ Town ជាច្រើនផ្នែកប្រមាណជិត ១០០ នាក់ បន្ទាប់ពីរក​ឃើញអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN លោកហាក់ សុខហេង មានវិជ្ជមាន​កូវីដ​១៩ ក្រោយចាក់វ៉ាក់សាំងលើកទី១៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៨ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម