Connect with us

ព័ត៌មានជាតិ

តាមដាន​តម្លៃ​​សាំង ៣ ខែ​ចុងក្រោយ​ឡើង​ចុះ​យ៉ាង​ណា​ដែរ?

បានផុស

នៅ

តាម​សេចក្តីសម្រេច​អន្តរក្រសួង​ បាន​កំណត់​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​តាម​ស្ថានីយ​ផ្សេងៗ ដើម្បី​សមស្រប​តាម​តម្លៃ​ទីផ្សារ។ ក្នុង​រយៈពេល ៣ ខែ ចុងក្រោយ​នេះ ឃើញ​ថាតម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ មាន​ការ​ឡើង​ឥត​ឈប់ឈរ។ នេះ​បើតាម​របាយការណ៍​តម្លៃប្រេង​ឥន្ធនៈ ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ពី​ទី ០១ មករា ដល់ពាក់កណ្តាល​ខែ​មីនា ឆ្នាំ ២០២១ តម្លៃ​សាំង​ធម្មតា​ឡើង​ពី ៣២០០រៀល/លីត្រ ដល់ ៣៧៥០រៀល/លីត្រ។ ចំណែក​ប្រេង​ម៉ាសូត​វិញ តម្លៃ​ប្រែប្រួល​ពី ២៩៥០ រៀល​នា​ដើម​ខែមករា ដល់ ៣៣៥០រៀល/លីត្រ នៅពាក់កណ្តាល​ខែ​មីនា​នេះ។

សូម​មើល​លម្អិត​តម្លៃ​ប្រែប្រួល​នៃ​ប្រេង​ឥន្ធនៈ​ពី​ខែ​មករា ដល់​ខែមីនា ២០២១៖

>ថ្ងៃ ០១ មករា ដល់ ១៥ មករា ២០២១

-សាំង​ធម្មតា​ (EA 92) តម្លៃ ៣២០០ រៀល/លីត្រ

-ប្រេង​ម៉ាស៊ូត​តម្លៃ ២៩៥០ រៀល/លីត្រ

>ថ្ងៃ ១៦ មករា ដល់ ៣១ មករា ២០២១

-សាំង​ធម្មតា​ (EA 92) តម្លៃ ៣៣៥០ រៀល/លីត្រ

-ប្រេង​ម៉ាស៊ូត​តម្លៃ ៣០០០ រៀល/លីត្រ

>ថ្ងៃ ០១ កុម្ភៈ ដល់ ១៥ កុម្ភៈ ២០២១

-សាំង​ធម្មតា​ (EA 92) តម្លៃ ៣៤០០ រៀល/លីត្រ

-ប្រេង​ម៉ាស៊ូត​តម្លៃ ៣០៥០ រៀល/លីត្រ

>ថ្ងៃ ១៦ កុម្ភៈ ដល់ ២៨ កុម្ភៈ ២០២១

-សាំង​ធម្មតា​ (EA 92) តម្លៃ ៣៥០០ រៀល/លីត្រ

-ប្រេង​ម៉ាស៊ូត​តម្លៃ ៣២០០ រៀល/លីត្រ

>ថ្ងៃ ០១ មីនា ដល់ ១៥ មីនា ២០២១

-សាំង​ធម្មតា​ (EA 92) តម្លៃ ៣៧០០ រៀល/លីត្រ

-ប្រេង​ម៉ាស៊ូត​តម្លៃ ៣៣៥០ រៀល/លីត្រ

>ថ្ងៃ ១៦ មីនា ដល់ ៣១ មីនា ២០២១

-សាំង​ធម្មតា​ (EA 92) តម្លៃ ៣៧៥០ រៀល/លីត្រ

-ប្រេង​ម៉ាស៊ូត​តម្លៃ ៣៣៥០ រៀល/លីត្រ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម