ព័ត៌មានជាតិ
ឆ្លងឆ្នាំនៅខេត្តស្វាយរៀង ពលរដ្ឋ និងភ្ញៀវទេសចរជិត២ម៉ឺននាក់ជួបជុំអបអរសាទរ និងស្វាគមន៍ឆ្នាំថ្មី២០២៥
យ៉ាងហោចណាស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជិត២ម៉ឺននាក់ បានទៅលេងកម្សាន្ត និងជួបជុំគ្នាអបអរសាទរ និងស្វាគមន៍ឆ្នាំថ្មី ២០២៥ នៅតាមកន្លែងកម្សាន្តនានានៅក្នុងខេត្តស្វាយរៀង។ ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ក្នុងទឹកមុខសប្បាយរីករាយ បានជួបជុំគ្នារាប់ថយក្រោយទទួលស្វាគមន៍ការមកដល់នៃឆ្នាំថ្មី២០២៥ នៅទីតាំងនានា ជាពិសេស នៅសួនច្បារមាត់ទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។

មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តស្វាយរៀង ជាពិសេស មាត់ទន្លេវ៉ៃគោ គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥ មានចំនួនសរុបប្រមាណ ១៩ ០៥២នាក់ ក្នុងនោះ មានស្រី ៧,៥៩០ នាក់។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានជួបជុំគ្នានៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ រួមមាន រមណីយដ្ឋានព្រៃបាសាក់ រមណីយដ្ឋានកែច្នៃគុជស្វាយព្រៃ និងសួនច្បារមាត់ទន្លេរវ៉ៃគោ មានប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងកុះករនារាត្រីឆ្លងចូលឆ្នាំសកល២០២៥ អមដោយការបាញ់កាំជ្រួច ការប្រគំតន្ត្រីកំដរបរិយាកាស និងការតាំងពិព័រណ៍មុខទំនិញផ្សេងៗ។

រីឯ នៅតាមដងផ្លូវនៅក្នុងខេត្តស្វាយរៀងវិញ ក៏ដូចជា តាមបណ្តាស្រុកនីមួយៗ គេសង្កេតឃើញមានការរៀបចំដាក់ភ្លើងលម្អតាមដងផ្លូវ ក្នុងនោះ ក៏មានការជួបជុំគ្នាហូបចុកជាលក្ខណៈគ្រួសារតាមខ្នងផ្ទះយ៉ាងសប្បាយ ដើម្បីរង់ចាំវេលាឆ្លងឆ្នាំមកដល់។ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានសមត្ថកិច្ច ទាំងនគរបាល និងកងរាជអាវុធហត្ថ ដាក់តាមគោលដៅ និងចល័តតាមដងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនាឱកាសឆ្លងឆ្នាំសកល២០២៥៕


ដោយ ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


