Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួនបុរសម្នាក់​ក្រោយ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​ប៉ោ​សេង​ថតរូប ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ធ្វើ​សន្យា​អប់រំ​ណែនាំ​ក្រោយ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩ នៅ​ល្ងាចថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅ​ក្រុង​ប៉ោយប៉ែត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការចង្អុលបង្ហាញ និង​ណែនាំ​ពី លោក ឧ​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជា លោក​ឧ​ត្ត​ម​សេនី​យ៏​ស្នងការរង​ផែន​សន្តិសុខ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក​វរសេនីយ៍ឯក គង់ វិ​ន​ឌី ស្នងការរង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ការិយាល័យ​ជំនាញ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បានធ្វើការ​ស្រាវជ្រាវ លើ​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ ប៉ោ​សេង ថតរូប ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​កូ​វីដ​-១៩ មាន​ខ្លឹមសារ​ថា ​នៅ​ភូមិ​ដុងអា​រ័​ញ្ញ សូម​បងប្អូន​ប្រុងប្រយ័ត្ន​និង​ការពារ​ទាំងអស់គ្នា​ដោយមាន​ភ្ជាប់​ជាមួយ​នៅ​រូបភាព​របស់​ក្រុមគ្រូពេទ្យ និង​ឡានពេទ្យ​ទៀតផង ដែល​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល និង​អសន្តិសុខ ដល់​សង្គមជាតិ​។

ក្រោយពី​ការិយាល័យ​ជំនាញ​ធ្វើការ​ស្រាវ ជា​លទ្ធផល​ឃើញថា ម្ចាស់​អា​ខោ​ន​ខាងលើ​មានឈ្មោះ វ៉ា ប៉ោ​សេង ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ហើយ​បញ្ជូនមក​ស្នងការ​ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​តទៅទៀត ៕

អត្ថបទ​ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម