ព័ត៌មានជាតិ
ការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដិ គ្រោងបញ្ចប់នៅចុងខែមីនានេះ រដ្ឋបាលរាជធានី នឹងបង្កើតគណៈកម្មការថែទាំជាប្រចាំ
ភ្នំពេញ ៖ ការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដិ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យដែលបាននិងកំពុងតែដំណើរការជួស ជុលកែលំអរ រហូតមកដល់ពេលនេះបានសម្រេចការងារប្រមាណ៩៥%ហើយ គ្រោងនឹងរួចរាល់នៅចុងខែមីនានេះ។

ដើម្បីជំរុញការងារនេះអោយដំណើរការទៅដោយជោគជ័យល្អ នារសៀលថ្ងៃទី១៨មីនានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលំអ ស្តូបព្រះបរមរូបព្រះបរមរតនកោដិនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្តូបព្រះបរមរូបព្រះបរមរតនកោដិ មានទីតាំងស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ បាននឹងកំពុងដំណើរការជួស ជុលកែលំអ បានប្រមាណ៩៥%ហើយ ដោយគ្រោងនឹង រួចរាល់នៅចុងខែមីនានេះ។

លោកឃួង ស្រេង បានណែនាំឲ្យបង្កើតគណៈកម្មការមួយដើម្បីជួសជុលនិង ថែទាំស្តូបព្រះបរមរូបនេះឲ្យបានជាប្រចាំ រួមទាំងការថែទាំសួនច្បារនៅជុំវិញបរិវេណនោះផងដែរ។

លោកអភិបាលបានថ្លែងថា នេះជាទីដ្ឋានដែលរដ្ឋបាលរាជធានីភ្នំពេញបានជួសជុលនិងថែទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើងតែងប្រារព្វ ពិធីថ្វាយកុសលឧិទ្ទិសដល់ដួងព្រះវិញ្ញាណក្ខ័នព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដិជារៀងរាល់ឆ្នាំ។

លោកអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមានការជួសជុលកែលំអជាដំណាក់កាលគឺមាន ជួសជុលដំបូលពិដាន,លាបក្បាច់ពណ៌ទឹកមាសផ្នែកខាងលើបរមរូប,ជួសជុលជើង ទម្រថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ,រៀបចំប្រព័ន្ធបាញ់ទឹកជាថ្មីឡើងវិញរួមទាំងការកាប់ដើមក្ងោកចាស់ៗដែលពុកផុយរួចដាំជាថ្មីឡើងវិញផងដែរ។
សូមបញ្ជាក់ថា ទីតាំងស្តូបព្រះបរមរូបព្របរមរតនកោដិ រួមទាំងសួនច្បារជុំវិញផង បានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់បំព្រងប្រកបដោយខ្យល់អាកាសបរិសុទ្ធនឹងពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ទៅលំហែកំសាន្ត និងជាទីពេញនិយមសំរាប់ប្រជាពលរដ្ឋទូទៅហាត់ប្រាណដើម្បីសុខភាពផងដែរ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ