ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចាត់ទុកសម្ដេចតេជោ ជាស្ថាបនិកដ៏អស្ចារ្យធ្វើឱ្យពុទ្ធសាសនា វត្តអារាមរស់ឡើងវិញ នាំឱ្យមានសន្តិភាព ស្ថិរភាព
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលកោតសរសើរ និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកដ៏អស្ចារ្យធ្វើឱ្យពុទ្ធសាសនា វត្តអារាមរស់ឡើងវិញ នាំឱ្យមានសន្តិភាព ស្ថិរភាព ដូចបាវនាជាតិបច្ចុប្បន្ន។

សម្ដេចនរោត្ដម សីហមុនី មានព្រះរាជបន្ទូលបែបនេះ៖«ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណ និងកោតសរសើរជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនាខ្មែរ និងវត្តអារាម មានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ»។

គួររម្លឹកថា ព្រះពុទ្ធសាសនាបានចាក់ឬសក្នុងសង្គមខ្មែរជាយូរលង់ណាស់មកហើយ ប៉ុន្តែនៅឆ្នាំ១៩៧៥ ក្នុងពេលដែលកម្ពុជាស្ថិតក្រោមការដឹកនាំរបស់របបខ្មែរក្រហម របបនេះ បានចាប់ផ្សឹកព្រះសង្ឈ វាយកម្ទេចវាយអារាម និងយកវត្តអារាមធ្វើកន្លែងធ្វើជី ចិញ្ចឹមសត្វ ឃ្លាំង និងគុកជាដើម។
ក្រោមចលនាតស៊ូដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រំដោះប្រទេសចេញពីរបបអាវខ្មៅមួយនេះ និងកសាងសន្តិភាពជូនកម្ពុជាពេញលេញ ពេញដោយការអភិវឌ្ឍ ពលរដ្ឋអាចគោរពសាសនាឡើងវិញ ព្រះពុទ្ធសាសនានៅកម្ពុជា និងវត្តអារាមអាចរស់ឡើងវិញ និងកើតឡើងឡើងជាលំដាប់។ គិតត្រឹមឆ្នាំ២០២៤ ពាសពេញប្រទេស កម្ពុជាមានវត្តអារាមចំនួន៥ ១៤៦វត្ត ដោយក្នុងនោះគណៈមហានិកាយ មានចំនួន៤ ៨៧៦វត្ត និង គណៈធម្មយុត្តិកនិកាយមានចំនួន២៧២វត្ត។ សម្រាប់ព្រះសង្ឃសរុប គឺមានចំនួន ៧១,១៧៤ព្រះអង្គ ដោយក្នុងនោះ គណៈមហានិកាយ មានព្រះសង្ឃ៦៨ ៦៥៩អង្គ។

គួរជ្រាបដែរថា ក្រោយព្រះពុទ្ធសាសនារស់រាសមានជីវិតឡើងវិញ សាសនារបស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានការពារដោយច្បាប់។ក្នុងនោះ រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ កថាខណ្ឌទី៣បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បន្ថែមលើនេះក្រមព្រហ្មទណ្ឌកម្ពុជាក៏បានការពារដល់សាសនារបស់រដ្ឋនេះផងដែរ។ ក្នុងមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី អាចប្រឈមនឹងដាក់ទោសពន្ធនាគារពី ១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់១សែនរៀល៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


