ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សម្តែងនូវទឹកចិត្តអាណិតអាសូរយ៉ាងខ្លោចចិត្តចំពោះកុមារាអាយុ៦ឆ្នាំដែលមានវិជ្ជមានវីរុសកូវីដ១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវទឹកចិត្តអាណិតអាសូរ ចំពោះ កុមារាអាយុ៦ឆ្នាំដែលមានវិជ្ជមានវីរុសកូវីដ១៩យ៉ាងខ្លោចចិត្ត ម្យ៉ាងទៀតអាណិតក្រុមគ្រូពេទ្យ ប្រឈមសព្វបែបយ៉ាង។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍តាមរយៈសារសម្លេងថា៖ មានតែបួងសួងសុំឲ្យបារមីវត្ថុស័ក្តិសិទ្ធ ជួយគាំទ្រនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការណ៍ “៣កុំ៣ការពារ” និងសារនយោបាយជាបន្តបន្ទាប់ យើងខិតខំអនុវត្តផ្សព្វផ្សាយ ដើម្បីបញ្ចៀស។ សុំឲ្យស្ត្រីៗ រួមចំណែកផ្សព្វផ្សាយការពារ វិធានការណ៍”៣កុំ៣ ការពារ” បញ្ជ្រៀបឲ្យបានយល់ដឹងគ្រប់ៗគ្នា ។

ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត “សូមដឹងគុណដល់បារមីព្រះម៉ែធរណី ព្រះម៉ែគង្គា ព្រះអគ្គី ព្រះវាយោ សុំឲ្យលោកជួយ ផាយផាត់ឲ្យអស់នូវឧត្បាតចង្រៃពិសេសអាកូវីដ១៩ហ្នឹង សុំឲ្យធ្លាក់ ទៅក្នុងទឹកសមុទ្រឲ្យអស់ កុំឲ្យមកលងយាយី គំរាមកំហែងដល់ប្រជា ពលរដ្ឋយើងដល់កូនៗ ចៅៗយើងដែលគ្នាអត់ដឹងអីសោះ”។
នៅលើបណ្តាញសង្គមហ្វេសបុកសុទ្ធ បានបង្ហាញ នូវអារម្មណ៏ក្តុក ក្តួល នៅពេលដែលកុមារា អាយុ៦ ឆ្នាំម្នាក់នេះ ឆ្លងវីរុសកូវីដ១៩ថ្មីពីម្តាយ រស់នៅ(សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ)ត្រូវបាន ក្រុមគ្រូពេទ្យមកជួយសង្គ្រោះនាំកុមារារូបនោះទៅព្យាបាលជំងឺកូវីដ១៩ និងបានជូនពរឲ្យកុមារារូបនោះឆាប់ជាសះស្បើយពីជំងឺ ដ៏កាចសាហាវនេះផងដែរ។

កុមារាតូចក្នុងសំលៀកបំពាក់ខោខ្លីពណ៌ខៀវ ពាក់អាវយឺតពណ៌ស និងពាក់ម៉ាសដើម្បីការពារ តាមវិធានការណ៌អនាម័យរបស់ក្រសួងសុខាភិបាលផងនោះនិងស្ពាយកាបូបសំលៀកបំពាក់ ពាក់ស្បែកជើងប៉ាតា និងកាន់យួរថង់ក្រដាសមួយនៅនឹងដៃដើរសំដៅឡើងឡានសាមុយពេទ្យដែម្នាក់ឯង ដោយកាយវិការនិងទឹកចិត្តអង់អាចក្លាហានគ្មានភាពភ័យខ្លាចតក់ ស្លុតក្នុងចិត្តសូម្បីតែបន្តិចឡើយខណៈដែល អ្នកភូមិទួលសង្កែផ្ទះក្បែរគាត់ នាំគ្នាឈរមើលនិងសម្តែងទឹកចិត្តអាណិតអាសូរដល់កុមារានោះ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


