ព័ត៌មានជាតិ
មេខ្យល់ម្នាក់នាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង
មេខ្យល់ម្នាក់នាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថាជនសង្ស័យឈ្មោះ មឿន សារឿន ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥១១នៃកងពលតូចដថ្មើរជើងលេខ៥១ បានធ្វើការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ចំនួន១៥នាក់ក្នុងនោះ ស្រី៦នាក់ មកពី៣ខេត្ត បន្តាយមានជ័យ ចំនួន១១នាក់ សៀមរាបចំនួន៣នាក់និងខេត្តបាត់ដំបងចំនួន១នាក់ នៅចំណុចដីរបស់ឈ្មោះទ្រី ភាព ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដើម្បីធ្វើការសួរនាំ។ក្នុងនោះពលករទាំង១៥នាក់បានធ្លើយប្រាប់សមត្ថកិច្ចថា ពួកគាត់ត្រូវបានឈ្មោះ ទូច ភេទប្រុសអាយុប្រហែល២០ឆ្នាំ នៅធ្វើការប្រទេសថៃឲ្យទំនាក់ទំនងជាមួយឈ្មោះ មឿក សុភា ភេទប្រុសអាយុប្រហែល២៩ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ពេលពួកគាត់មកដល់ស្រុកម៉ាឡៃ មានឈ្មោះមឿន សារឿន បានឌុបពួកគាត់មកដាក់នៅចំណុចដីឈ្មោះ ទ្រី ភាព ដើម្បីឆ្លងដែន ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះមឿន សារឿន ជាអ្នកដឹកជញ្ជូនពលករបានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងនោះមែន ឲ្យឈ្មោះមឿក សុភា ដោយពលករម្នាក់មឿក សុភា ឲ្យតម្លៃ១០.០០០រៀល ។លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថាដោយផ្អែកលើការបំភ្លឺរបស់ពលករទាំង១៥នាក់និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ មឿន សារឿន ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំពោះមេខ្សល់ឈ្មោះមឿក សុភា កម្លាំងនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត