ព័ត៌មានជាតិ
UPDATE ៖ ដឹងរឿងច្បាស់ហើយ ករណីគ្រោះថ្នាក់ចរាចរនៅស្រុកជីក្រែង បណ្តាលឲ្យជនជាតិវៀតណាមស្លាប់៦នាក់អ្នកបើកបរម្នាក់
សៀមរាប ៖ ជនជាតិវៀតណាមមួយដែលបានលួចក្រុមឆ្លងដែនខុសច្បាប់ពីខេត្តត្បូងឃ្មុំ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍(រថយន្តក្រឡាប់ធ្លាក់ចូលទឹក) បណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៧នាក់ស្រី០៣នាក់ និងរងរបួសស្រាលចំនួន០៥នាក់ស្រី០២នាក់ (វៀតណាម១១ស្រី០៥-ខ្មែរ០១)។

សូមរម្លឹកថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង០២និង៤០នាទីទៀបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានក្រចាប់ ចន្លោះគីឡូម៉ែត្រលេខ២៤៦-២៤៧ ស្ថិតនៅភូមិ ស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តក្រឡាប់ធ្លាក់ចូលទឹក) បណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៧នាក់ស្រី០៣នាក់ រងរបួសស្រាលចំនួន០៥នាក់ស្រី០២នាក់ (វៀតណាម១១ស្រី០៥-ខ្មែរ០១)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិវៀតណាម ទាំង១១នាក់នេះសុទ្ធសឹងតែលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត(មានលិខិតឆ្លងដែន-គ្មានប្រថាប់ត្រាច្រកទ្វារ)។តាមការសាកសួរបានឲ្យដឹងថា ពួកគេរស់នៅខេត្តហាទិញ ប្រទេសវៀតណាម ត្រូវបានមេខ្យល់ម្នាក់មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម ណែនាំឲ្យទៅធ្វើការ រកស៊ី នៅប្រទេសថៃ ដោយលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅប្រទេសថៃ ប៉ុន្តែត្រូវចំណាយប្រាក់ចំនួន ១៥,០០០,០០០ ដុងក្នុងម្នាក់ៗ។រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេក៏បានធ្វើដំណើរពីខេត្តហាទិញ មកកាន់ក្រុងហាណូយ។

ពេលមកដល់មេខ្យល់ម្នាក់នោះបានមកទទួលពួកគេទៅស្នាក់នៅសណ្ឋាគារមួយកន្លែងមិនចាំឈ្មោះ បន្ទាប់មកពួកគេក៏បានប្រគល់ប្រាក់ចំនួន ១,៥០០,០០០ ដុងក្នុងម្នាក់ៗឲ្យទៅមេខ្យល់នោះ។ បន្ទាប់ពីទទួលបានលុយគ្រប់ចំនួនហើយ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មេខ្យល់នោះក៏បានឲ្យរថយន្តមួយគ្រឿងដឹកពួកគេ មកដល់ខេត្តតៃនិញ នាវេលាម៉ោង១៩និង០០នាទី ហើយក៏មានម៉ូតូចំនួន០៦គ្រឿងរង់ចាំទទួលនិងដឹកពួកគេលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយធ្វើដំណើរកាត់តាមចំការកៅស៊ូ រយៈពេលប្រហែល៣០នាទី ក៏មានរថយន្តមួយគ្រឿងទៀត(រថយន្តដែលជួបគ្រោះថ្នាក់)បើកបរដោយជនជាតិខ្មែរ មកទទួលពួកគេធ្វើដំណើរបន្តទៅប្រទេសថៃ។
តាមពួកគេដឹងគឺធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅ ឡែម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចលួចឆ្លងដែនចូលទៅប្រទេសថៃ។ ជនជាតិវៀតណាមដែលនៅរស់ចំនួន០៥នាក់នេះមានឈ្មោះដូចជា ១-ឈ្មោះ TRUONG THI KHUYEN ភេទស្រី កើតថ្ងៃទី១២-០២-១៩៨២ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៦១០៤៩៧៣។២-ឈ្មោះ PHAN THI VAN ភេទស្រី កើតថ្ងៃទី០៥-០៥-១៩៨៤ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៧០៣៣៩២២។៣-ឈ្មោះ HOANG QUOC TUAN ភេទប្រុស កើតថ្ងៃទី១៦-០៦-១៩៧៩ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៥៥៥៩៣១០។៤-ឈ្មោះ DANG VAN VINH ភេទប្រុស កើតថ្ងៃទី១០-០៣-១៩៨១ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៩៣៧៣២៨៤។៥-ឈ្មោះ PHAM VIET LOI ភេទប្រុស កើតថ្ងៃទី១៤-០៣-១៩៨១ ជនជាតិវៀតណាម លិខិតឆ្លងដែនបាត់។
សមត្ថកិច្ចបន្តថា ចំពោះអ្នកស្លាប់មានឈ្មោះទី០១-ជនរងគ្រោះឈ្មោះ លី ម៉េងជនជាតិ ខ្មែរ ជាអ្នក បើកបរ កាន់អត្តសញ្ញាណប័ណ្ណលេខ២៥០០១៤០៣៧ (ស្លាប់)។០២-ជនរងគ្រោះឈ្មោះ HOANG THI THUY ភេទ ស្រី កើតថ្ងៃទី០៨-០៩-១៩៩៥ ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ C៧១-៦៦៩២១ (ស្លាប់ )។០៣-ជនរងគ្រោះ ឈ្មោះ NGUYEN QUOC ភេទ ប្រុស កើត ថ្ងៃទី ២០-០២-១៩៨៣ ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ C៣៥១៩២៤២ ( ស្លាប់)។ទី០៤-ជនរងគ្រោះឈ្មោះ NGUYEN NHAT ភេទ ប្រុស កើត ថ្ងៃទី ០៦-០៦-២០០១ ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ C៨៨២៨២៨៦ (ស្លាប់ )។ ០៥-ជនរងគ្រោះឈ្មោះ QUACH THUY TRANH ភេទ ស្រី កើត ថ្ងៃទី ១៤-០៤-២០១៨ កាន់លិខិតឆ្លងដែនលេខ C៦១៦៥៥៨០ (ស្លាប់ )០៦-ជនរងគ្រោះឈ្មោះ NGO DUC CUONG ភេទ ប្រុស កើតថ្ងៃទី ២៥-១០-១៩៩៦ កាន់លិខិតឆ្លងដែនលេខ C៧៥៨៩៦៦០ (ស្លាប់ )។ ០៧- ជនរងគ្រោះភេទ ស្រី អាយុ ប្រហែល ៥០ឆ្នា ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹងខ្លួន (ស្លាប់ )។
សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ វត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕
ដោយ ៖ កុសល


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា