ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ត្រូវធ្វើឱ្យហ្មត់ចត់ មិនត្រូវមានការអន្តរាគមន៍ណាមួយឡើយ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស ត្រូវខិតខំពង្រឹងការងារឱ្យកាន់តែហ្មត់ចត់ ក្នុងការចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន ការកំណត់អត្តសញ្ញាណកម្មករ-និយោជិត ឬបុគ្គលស្វ័យនិយោជន៍ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដោយពុំមានផ្ដល់ការអន្ដរាគមន៍ណាមួយឡើយ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. កាលពីរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នៅសាលមេត្តា ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ ក៏បានសង្កត់ធ្ងន់ចំពោះការប្រមូល និងការត្រួតពិនិត្យលើភាគទាន ដែលសហគ្រាស គ្រឹះស្ថានបង់ជាប្រចាំខែនៅទូទាំងប្រទេស ត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងត្រូវមានយន្ដការរំលឹកជាប្រចាំចំពោះសហគ្រាស គ្រឹះស្ថានណាដែលភ្លេច ឬយឺតយ៉ាវក្នុងការបង់ មុននឹងឈានដល់ការអនុវត្តនីតិវិធីបន្ទាប់ ដើម្បីធានានូវភាពត្រឹមត្រូវ ច្បាស់លាស់ និងបត់បែន រក្សានូវអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករ-និយោជិត។

លោកបណ្ឌិតអគ្គនាយករង ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ដែលកន្លងមកបានអនុវត្តការងារទៅដោយរលូន និងសូមរក្សាជំហរនេះ ដើម្បីបន្ដចូលរួមសកម្មភាពការងារជាមួយអង្គភាពឱ្យកាន់តែរីកចម្រើនទទួលបានលទ្ធផលល្អគួរជាទីមោទនៈបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


