ព័ត៌មានជាតិ
ឱក សុគន្ធកញ្ញា បញ្ជាក់ប្រាប់លទ្ធផលក្រោយធ្វើតេស្តលើកទី២
កំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីឃុំខ្លួនធ្វើចត្តាឡីស័កបានរយៈពេល១៥ថ្ងៃ និងបានធ្វើតេស្តរកជំងឺកូវីដ-១៩ជាលើកទី២ហើយនោះ នាងបានបញ្ជាក់ប្រាប់ថាលទ្ធផលក្រោយធ្វើតេស្តគឺអវិជ្ជមាន។

អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ខ្លឹមសារថា ថ្ងៃនេះជាថ្ងៃទី១៥ហើយដែលនាង និងគ្រួសារបានរក្សាខ្លួននៅដាច់ដោយឡែកនិងថែទាំតាមដានសុខភាព ជាពិសេសគឺហាត់ប្រាណ ហើយមួយវិញទៀត នាងនិងគ្រួសារបានធ្វើតេស្តរកមេរោគ COVID-19 ជាលើកទី២រួចរាល់ហើយ លទ្ធផលគឺ អវិជ្ជមាន( Negative ) ។
តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយ ក៏គ្រួសារនាងនៅតែបន្តស្នាក់នៅក្នុងផ្ទះបន្តទៀត។ សូមការពារខ្លួនយើង និងក្រុមគ្រួសារទាំងអស់គ្នា ( ៣ការពារ ៣កុំ ) ។

សូមជម្រាបដែរថា បច្ចុប្បន្នមានតារាចម្រៀងប្រុស-ស្រីរួមអាជីពនៅក្នុងផលិតកម្មហង្សមាសមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមានខ្លះទៀតធ្វើចត្តាឡីស័ក១៤ផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


