ក្រោយ សួស វីហ្សា តេស្ត​លើក​ទី​៣​វិជ្ជមាន​កូ​វីដ​១៩ អ្នកនិពន្ធ សួន ពិសិដ្ឋ បញ្ជាក់​ពី​សុខភាព​របស់​ខ្លួន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រោយ សួស វីហ្សា តេស្ត​លើក​ទី​៣​វិជ្ជមាន​កូ​វីដ​១៩ អ្នកនិពន្ធ សួន ពិសិដ្ឋ បញ្ជាក់​ពី​សុខភាព​របស់​ខ្លួន​

បានផុស

នៅ

បន្ទាប់ពី​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស សួស វីហ្សា បានធ្វើ​តេស្ត​លើក​ទី​៣ ​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ភ្លាមៗ​នេះដែរ​អ្នកនិពន្ធ​លោក សួន ពិ​សិដ្ឋ បាន​ចេញមក​បញ្ជាក់​ច្បាស់ៗ​អំពី​បញ្ហា​​សុខភាព​របស់ខ្លួន​ខណៈកន្លងមក​ធ្លាប់មាន​ប្រវត្តិ​ជួប សួស វី​សា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន ពិសិដ្ឋ​បាន​រៀបរាប់ថា​ លោកបានទទួល​ព័ត៌មាន​អំពី​ប្អូនស្រី សួស វីហ្សា កាលដែល​ធ្វើ​តេស្ត​លើក​ទី​៣​រក​ជំ​ជឺ​កូ​វិដ​-១៩​ចេញ​លទ្ធផល​គឺ​វិជ្ជមាន​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សារ​ព័ត៌មាន ​តែ​ទោះជា​យ៉ាងណា​លោកសូម​ផ្ដល់​កម្លាំងចិត្ត​រឹង​មាំ​ឡើង​អនុវត្តតាម​គោល​ការថែរក្សា​សុខភាព​ប្រចាំ​ថ្ងៃ​ឱ្យ​បានល្អ​ខ្ជាប់ខ្ជួន ​និង​តាម​ការណែនាំ​របស់លោក​គ្រូពេទ្យ​ជំនាញ​។​ ជូនពរ​ប្អូន​បាន​ឆាប់​ជា​សះស្បើយ​និង​បាន​ជួបជុំ​ក្រុមគ្រួសារ​វិញ​កុំបី​ខាន​។

លោក​បន្តថា​ ចំណែកលោកវិញ​ក្នុង​រូបភាព​នេះ ​គឺ​ក្នុង​ទិដ្ឋ​ភាព​កាលដែល​យើង​បាន​ថត MV កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ​។ រួមគ្នា​ក្នុង​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ដែលលោកបាន​តែង​និពន្ធ​ផលិត​ជូន​ប្អូន ស្រី សួស វីហ្សា ច្រៀង​ឆ្លើយតប​និង​ខ្ញុំ​មួយ​បទ​ម្នាក់ សម្រាប់​ក្នុង​ឧកាស​ចូលរួម​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ព​.​ស​. ២៥៦៤​ចូល​២៥៦៥ នៃ​គ​.​ស​. ២០២១ នេះ​ក្នុង​ការផលិត​របស់​ផលិតកម្ម​ក្រុមហ៊ុន​ហង្ស​មាស​។​

លោក សួន ពិសិដ្ឋ បាន​និយាយទៀតថា លោក​បាន​ទៅពិនិត្យ​ធ្វើតេស្ដ​២​លើក​រួចហើយ ​ដោយ​លើក​ទី​១​ក្នុង​ថ្ងៃទី​៩ ខែមីនា​ឆ្នាំ​២០២១ ​លើក​ទី​២​ក្នុង​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​ជា​លទ្ធផល​គឺ អវិជ្ជមាន​!​។​ហើយកន្ល​ង​មក​លោកក៏បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​តាំងពី​ថ្ងៃទី​៩ ខែមីនា​ឆ្នាំ​២០២១ រហូតមកដល់​សព្វ​ថ្ងៃ​នេះដែរ​បើ​គិត​ទៅ​អស់​រយៈពេល​១៤​ថ្ងៃ​ហើយ​ លោកនឹង​នៅតែ​បន្ត​ការ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​តទៅទៀត​។​

អ្នកនិពន្ធ​រូបនេះ​បន្តថា ​ក្នុងអំឡុងពេល​ចត្តា​ឡី​ស័ក​នេះដែរ​ លោកបាន​អនុវត្តិ​ការ​ថែ​រទាំ​សុខ​ភាព​ជា​ចម្បង​ងើប​ពី​ព្រលឹម ស្រូបយក​ពន្លឺ​ថ្ងៃ​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ ហាត់ប្រាណ​២​ម៉ោង​ទៀងទាត់​ជា​រៀងរាល់ ថ្ងៃ មិន​ទម្រន់ ផឹក​តែ​ក្ដៅ​និង​ក្រូចឆ្មា ខ្ញី ទឹកឃ្មុំ​ច្រើនដង​ជាប្រចាំ​និង​ញ៉ាំ Vitamin C ។​​ លោកបញ្ជាក់ថា លោក​មិនមាន​អការអ្វី​មិនល្អ​នោះ​ទេ ​សុខភាព​ខ្ញុំ​រឹងមាំ​ល្អ​បរិបូណ៍​ជាធម្មតា ហើយ​ខ្ញុំ​នឹង​ទៅពិនិត្យ​ជា​លើក​ទី​៣ ​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ ឆាប់ៗ​ខាង មុខ​នេះ​។​

លោក សួន ពិសិដ្ឋ បន្ថែមថា​ សូម​ជូនពរ​ឲ្យ​បងប្អូន​សិល្បករ​-​សិល្បការ​នី​និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែលបាន​ឆ្លង​ជំងឺ​កូ​វិដ​-១៩​នឹង​បាន​ឆាប់​ជាសះស្បើយ​ទាំងអស់គ្នា​នឹង​បាន​ជួបជុំ​ក្រុមគ្រួសារ​វិញ​កុំបី​ខាន ព្រមទាំង​បងប្អូន​ដែល​មិនមាន​ឆ្លង​ជំងឺ​កូ​វិដ​១៩- នេះ​បាន​ជៀស​ឆ្ងាយ​ពី​ជំងឺ​នេះ​និង​ជួបប្រទះ​តែ​សេច​ក្ដី​សុខ មាន​សុខ​ភាពល្អ​បរិបូណ៍​ជា​ដរាប​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​០៧​ករណី​បន្ថែម​ទៀត ជា​ករណី​នាំចូល​ពីថៃ​​

កូវីដ-១៩៤ ម៉ោង មុន

​បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

កូវីដ-១៩៥ ម៉ោង មុន

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services