ព័ត៌មានជាតិ
អដ្ឋិធាតុកងទ័ពអាមេរិក ដែលស្លាប់ក្នុងសមរភូមិសង្គ្រាមនៅកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើត
កម្ពុជា-សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥ បានរៀបចំពិធីមួយ ដើម្បីអបអរសាទរការប្រគល់អដ្ឋិធាតុកងទ័ពសហរដ្ឋអាមេរិកពីររូប ដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាមេរិក និងបានបាត់នៅខេត្តរតនគិរី កាលពី ៥៥ ឆ្នាំមុន នៅក្នុងសម័យសង្គ្រាមវៀតណាម។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ បានបញ្ជាក់ថា៖«នេះគឺជាពិធីប្រគល់អដិ្ឋធាតុដំបូង នៅព្រះរាជាណាចក្រកម្ពុជា គិតតាំងពីឆ្នាំ ២០១៥ មក ហើយជាព្រឹត្តិការណ៍ដំសំខាន់ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើស្ថានភាពនៃការធ្លាក់យន្តហោះ និងទីតាំងបាត់ខ្លួននៃសមាជិកកងទ័ពទាំងពីរនាក់នោះ»។
អដ្ឋិធាតុ ដែលបានរកឃើញ នឹងត្រូវបានដឹកយកទៅមន្ទីរពិសោធន៍របស់អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) នៅទីក្រុង Honolulu ដើម្បីគេធ្វើការវិភាគបន្ថែម នៅក្នុងមន្ទីរពិសោធន៍ដ៏ទំនើបរបស់ DPAA។

ឆ្នាំនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន (POW/MIA) កម្ពុជា និង DPAA បានធ្វើសកម្មភាពរុករកសមាជិកនៃកងទ័ពសហរដ្ឋអាមេរិកចំនួន ៤៨ នាក់ដែលនៅស្ថិតក្នុងបញ្ជីបាត់ខ្លួននៅឡើយ នៅប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសដដែល អង្គភាព DPAA ធ្វើការស៊ើបអង្កេត និងរុករកជាប្រចាំ នៅទូទាំងពិភពលោក ដោយផ្តល់ការគាំទ្រដល់ការខិតខំក្នុងការរុករកយុទ្ធជនអាមេរិកចំនួនជាង ៨២ ០០០ នាក់ ដែលនៅបាត់ខ្លួននៅឡើយ នៅក្នុងសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។
លោកស្រីភារធារីនៃស្ថានទូតអាមេរិកនៅភ្នំពេញ Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធាននៃគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។

អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) ដែលត្រូវបានជួយក្នុងការរុករកដោយក្រុមគាំទ្ររបស់ DPAA មកផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology និងក្រុមហ៊ុន Golden West សង្ឃឹមថា អដ្ឋិធាតុ ដែលត្រូវបានរកឃើញ នឹងនាំឱ្យគេអាចកំណត់អត្តសញ្ញាណ នៃសមាជិកកងទ័ពពីររូបដែលបានបាត់ខ្លួន និងផ្តល់ជាចម្លើយចុងក្រោយ ដល់គ្រួសាររបស់ពួកគេ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


