Connect with us

ព័ត៌មានជាតិ

អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្តវៀតណាម​៤​នាក់​ ត្រូវ​បានធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​កំណើត​វិញ

បានផុស

នៅ

រតនគិរី ៖ ពិធី​ជូន​ដំណើរ​អដ្ឋិធាតុ​ទាំង​៤​ខាងលើ​នេះ ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​បរិវេណ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ក្រោម​អធិបតីភាព លោក ស៊ូ សិរី អភិបាលរង​ខេត្តរតនគិរី និង​ជា​ប្រធាន​គណៈកម្មការ​រុករក​អដ្ឋិធាតុ​ខេត្តរតនគិរី និង​លោកស្រី អ៊ី ង៉ុ​ក អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រុករក​អដ្ឋិធាតុ​ខេត្ត​ក​ន្ទូ​ម (​វៀតណាម​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​នេះ​លោក ស៊ូ សិរី អភិបាលរង​ខេត្តរតនគិរី​បាន​មានប្រសាសន៍​លើក​ឡើង​ថា ការ​ស្វែង រុករក និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​វៀតណាម ដែល​បាន​ពលី​អាយុជីវិត ក្នុង​សម័យ​សង្គ្រាម​នៅ​ខេត្តរតនគិរី គឺ​អនុវត្តន៍​តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រាជ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​និង​រវាង​ខេត្តរតនគិរី​ជាមួយ​ខេត្ត​ក​ន្ទូ​ម​។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា ចំពោះ​ការចូលរួម​ស្វែង​រុករក​និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​វៀតណាម​នេះ គឺជា​ការងារ​មនុស្សធម៌​ដ៏​ល្អ​ផង​និង​ជា​ការ​បង្ហាញ​ពី​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា​ផង ពីព្រោះ​ការ​ពលី​អាយុ ជីវិត​របស់​កងទ័ព​វៀតណាម លើ​ទឹកដី​កម្ពុជា​គឺជា​ការ​រួមចំណែក​ក្នុង​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​មាន​សន្តិភាព​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​។ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ ខេត្ត​គ្រប់​ជាន់ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចងចាំ​ជានិច្ច​នូវ​គុណ បំណាច់​ដ៏​ធំធេង​ចំពោះ​កងទ័ព​វៀតណាម ដែល​បាន​ពលី​ជីវិត​នៅ​ទឹកដី​កម្ពុជា​។

លោកស្រី អ៊ី ង៉ុ​ក អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​ក​ន្ទូ​ម នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់ថ្នាក់​និង​ប្រជាពលរដ្ឋ​ខេត្តរតនគិរី ដែល​បាន​សហការ​ល្អជា​មួយ​ក្រុម ការងារ​អង្គភាព K53 របស់​វៀតណាម​ក្នុង​ការ​ស្វែង​រុករក និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដោយ ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម