ករុណា ពេជ្រ រៀបចំ​អាហារ​និងផ្លែឈើ​ស្រស់ៗ​ជូនបុគ្គលិក​ថោ​ន​ ដែល​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ករុណា ពេជ្រ រៀបចំ​អាហារ​និងផ្លែឈើ​ស្រស់ៗ​ជូនបុគ្គលិក​ថោ​ន​ ដែល​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​

បានផុស

នៅ

ពិតជា​ធ្វើ​ឲ្យ​ហា​ជន​និង​អ្នកគាំទ្រ​កាន់តែ​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​ពី​សំណាក់​តារា​ប្រុស​លោក ករុណា ពេជ្រ ដែល​បាន​ជួយ​គិតគូរ​ដល់​បងប្អូន​និង​មិត្តភ័ក្ដិ​រួម​ទ្រនំ​ក្នុង​ផលិតកម្ម​ថោ​ន​និង​ស្ថានីយ​ទូរទស្សន៍​ថោ​ន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ករុណា ពេជ្រ បាន​បញ្ជាក់ថា​ ដោយមាន​ការយកចិត្តទុកដាក់​ជាប្រចាំ​ទាំង​អាហារ​៣​ពេល​និង សម្ភារ​:​ផ្សេងៗ​ពី​សំណាក់​លោកជំទាវ​ឧកញ៉ា​អគ្គ​នាយិ​កា​ ថោ​ន​គ្រុប​ រួចមក​ ថ្ងៃនេះលោកបាន​ឆ្លៀត​ពេល ហើយក៏​សូម​អនុ​ញ្ញា​ត្តចូលរួម​បន្ថែម​ក្នុង​ស្មារតី​ទឹកចិត្ត សេចក្តីស្រលាញ់ មនោសញ្ចេតនា ជាច្រើន​នៅ​កន្លែង​មួយ​នេះ​។​

អាហារ​ដែល​លោក ករុណា ពេជ្រ បានរៀបចំ​នោះ​រួមមាន​, ក្រូចឃ្វិច​ផ្អែម​៨​កេះ​ធំ , ត្រីខ​១០០​កំប៉ុង , ពងមាន់​១០០​គ្រាប់ ជូន​ដល់​បងប្អូន​បុគ្គលិក ថោ​ន ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រួមគ្នា​ក្នុង​ស្ថានីយ​ទូរ​ទស្សន៍​ថោ​ន​។​

លោ​កថា​ ទីកន្លែង​មួយ​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​ការងារ​របស់លោកប៉ុណ្ណោះ​ទេ ​គឺជា​ថ្នាក់រៀន​មួយ​បន្ថែមទៀត​សម្រាប់លោក អស់​រយ​:​ពេល​ជាង​១០​ឆ្នាំកន្លងមក​។​

លោក ករុណា ពេជ្រ បាន​បន្តទៀតថា​ អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​បងប្អូន​បុគ្គលិក ថ្នាក់ដឹកនាំ ចាស់ ថ្មី ជាច្រើន​នាក់​បាន​ខិតខំ​បង្កើត​ស្នាដៃ​ជាច្រើន​រៀងៗ​ខ្លួន ទើប​ធ្វើឲ្យ​បងប្អូន​ស្គា​ល់ពី​ផលិតកម្ម ថោន ដែលជា​ហេតុ​ធ្វើឲ្យតារាចម្រៀង​ប្រុស​ស្រី ថ្មី​ចាស់ គ្រប់រូប មានការ​ទទួលស្គាល់​យ៉ាងច្រើន​ក្នុង​ស្រ​ទាប់​មហាជន ហើយ​អ្វី​ដែល​លោកកំពុងមាន​ថ្ងៃនេះ​ គឺ​មួយផ្នែកធំ​បានមកពី​ការរួមចំណែក​របស់​បង​ប្អូន​ទាំងអស់គ្នា​ដែលជា​បុគ្គលិក​ថោ​ន​គ្រប់រូប​នេះហើយ​។​

លោក​បន្ថែមថា​ ទោះបី​ពេលនេះលោក​មិនសូវ​បានរួម​ការងារ​ជាមួយ​បងប្អូន​ទាំងអស់គ្នា​ដូច​មុន​ ក៏​លោក​នៅតែ​គិត​ថា ពួកយើង​ដូចជា​បងប្អូន ដូចជា​មិត្ត​ល្អ ហើយ​ក្នុងពេល​នេះដែរ​បងប្អូន​កំពុង​ធ្វើ​ចត្តាឡី​ស័ក​រួមគ្នា ហើយ​ទទួលបាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​មួយ​គឺ​អវិជ្ជមាន​ក៏​បងប្អូន​នៅតែ​បន្ត ធ្វើ​ច​ត្តា​ឡី​ស័ក តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​យ៉ាង​ប្រុងប្រយ័ត្ន​ហើយ​សូម​ជូនពរ​បងប្អូន ទទួលបាន​លទ្ធផល​ល្អ​បន្តទៀត និង មាន​សុខ​ភាពល្អ​គ្រប់គ្នា ៕

អត្ថបទ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៨ នាទី មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩១ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services