ព័ត៌មានជាតិ
អ្នកបំផុសមិនឲ្យអ្នកដ៍ទៃចាក់វ៉ាក់សាំង អាចជាប់ពន្ធនាគារ ពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល
បុគ្គលណាដែលបំផុសមិនឲ្យអ្នកដ៍ទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ គឺជាទង្វើរារាំងដល់ការអនុវត្តវិធានការរបស់អាជ្ញាធរ ដែលជាអំពើល្មើសច្បាប់ ហើយនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ៣ឆ្នាំ ព្រមទាំង ពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា “ការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចហើយបើបុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឲ្យបុគ្គលដ៍ទៃទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពើល្មើសច្បាប់ដែលកំណត់បានជាបទល្មើស “រារាំងដល់ការអនុវត្តវិធានការ ”តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ ៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន) រៀល ទៅ១០.០០០.០០០(ដប់លាន)រៀល”។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីយុវជនម្នាក់ បានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំង និងបានប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងចិន ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។
ក្រោយពីទទួលបានវីដេអូប្រឌិត ដោយមានចេតនាញុះញង់បែបនេះ កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ និងធ្វើការចាប់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជននេះកំពុងបើករថយន្តចូលមករាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បើពុំនោះទេ នឹងទទួលបានការអនុវត្តច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចជាក់ជាពុំខាន៕

អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


