Connect with us

ព័ត៌មានជាតិ

ឆន សុវណ្ណ​រាជ តេស្ដ​លើកទី៣​អ​វិជ្ជមាន​កូ​វីដ​ តែ​នៅតែបារម្ភ​និង​អំពាវ​នាវឲ្យមហាជន​ប្រុងប្រយ័ត្ន​

បានផុស

នៅ

តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ឆន សុវណ្ណ​រាជ បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ធ្វើ​តេស្ត​ចំនួន​៣​លើក​ទទួលលទ្ធផល​អ​វិជ្ជមាន​កូ​វីដ​-១៩ លោក​បានបង្ហាញ​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​​ប៉ុន្តែ ក្នុងនោះ​លោក​ក៏​នៅតែ​បារម្ភ​ដោយ​មិន​ហ៊ាន​ចេញ​ក្រៅ​ផងដែរ​។​

លោក ឆន សុវណ្ណ​រាជ បាន​ឲ្យ​ដឹង​ថា​ ទោះបី​ពេលនេះ​ខ្លួន​ផុត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ក្តី​ ក៏​លោក​មិន​ទាន់​ចេញពីផ្ទះ​ទៅ​ក្រៅ​នោះដែរ​ បើ​មិនចាំបាច់​ពេលនេះ​នៅផ្ទះ​គឺ​សុ​វត្តិភាព​បំផុត​សម្រាប់​លោក​។​លោក​ក៏បាន​អំពាវនាវ​ដែរ​ថា​ នៅផ្ទះ​គឺ​សុ​វត្តិភាព​មិនចាំបាច់​សូម កុំ​ចេញ​ក្រៅ​បើ​ចេញ​ក្រៅ​កុំ​ភ្លេច​ធ្វើតាម​ការណែនាំ ៣​កុំ ៣​ការពារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង​លោក ឆន សុវណ្ណ​រាជ បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា​ បន្ទាប់ពី​ធ្វើតេស្ត​អវិ​ជ្ជមាន (Negative)​ចំនួន៣ដង​រួចរាល់​ បញ្ជាក់ថាលោក​មិនបាន​ឆ្លង​កូ​វិដ​-១៩​នោះទេ ​ហើយនឹង​ធ្វើ​ចត្តា​ឡីស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​ក៏​រួចរាល់​ហើយ​ដែរ ​គឺ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​សុខភាពលោក​ពេល​នេះ​គឺ​ធម្មតា​មិនមាន​បញ្ហា​អ្វី​គួរឲ្យ​កត់​សំគាល់​នោះទេ ។​

លោក​បន្តទៀតថា​ បើទោះបី​ពេលនេះ​លោកផុត​ការធ្វើ​ចត្តា​ឡី​ស័ក​ហើយ​ក្តី ​ក៏​លោក​មិនទាន់​ចេញ​ពីផ្ទះ​ទៅ​ក្រៅ​នោះដែរ​ បើ​មិនចាំបាច់ ពេលនេះ​នៅផ្ទះ​គឺ​សុ​វត្តិភាព​បំផុត​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម