ព័ត៌មានជាតិ
បានរថយន្តក្រុងជិះឥតគិតថ្លៃ ស្រ្តីម្នាក់កាត់បន្ថយចំណាយបានជាង ៣០ ម៉ឺនរៀល ពេលលេងស្រុកម្តងៗឱកាសចូលឆ្នាំ
កម្មករ កម្មការិនី ដែលធ្វើដំណើរតាមរថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃ ចេញពីរាជធានីភ្នំពេញមួយចំនួន បានមកដល់ទីរួមខេត្តក្រចេះហេីយ នាវេលាម៉ោង ១២ ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៥។
លោកស្រី គឹម ហ៊ាន រស់នៅខេត្តក្រចេះ ជាអ្នកធ្វើដំណើរតាមរថយន្តក្រុងបានលើកឡើងថា ដោយសារមានរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋឥតគិតថ្លៃ ទើបធ្វើឱ្យអ្នកស្រីមានលទ្ធភាពអាចធ្វើដំណើរមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំ។

លោកស្រី គឹម ហ៊ាន ដែលតែងតែជិះរថយន្តក្រុងដោយឥតគិតថ្លៃអស់រយៈពេល ២ ឆ្នាំក្នុងឱកាសចូលឆ្នាំបានគូសបញ្ជាក់ថា ដោយសារការជិៈរថយន្តក្រុងសាធារណៈបានទាំងមានភាពងាយស្រួល និងជួយកាត់បន្ថយការចំណាយបានច្រើនសម្រាប់គ្រួសារ។
បើតាមស្រ្តីរូបនេះ កាលពីមិនទាន់មានរថយន្តក្រុងសាធារណៈធ្វើដំណើរដោយឥតគិតថ្លៃ អ្នកស្រីត្រូវចំណាយលុយមកស្រុកកំណើតម្ដងៗ អស់ប្រហែលជាង ៣០ ម៉ឺនរៀល ពេលខ្លះមិនបានមកលេងស្រុកកំណើតផង ដោយសារតែពុំមានលុយគ្រប់គ្រាន់។


លោក សួន រដ្ឋា បុគ្គលិករដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈនៃសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ខេត្តក្រចេះ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៥ មានរថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃចេញពីរាជធានីភ្នំពេញមកកាន់ខេត្តក្រចេះចំនួន ១៨ គ្រឿង និងនៅថ្ងៃស្អែកនៅមានបន្តដឹកអ្នកដំណើរចេញពីរាជធានីភ្នំពេញមកថែមទៀត។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់ ភ្នំពេញ-ក្រចេះ និងក្រចេះ-ភ្នំពេញ មានចំនួន ២៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេលចំនួន ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


