ព័ត៌មានជាតិ
សម្តេចតេជោ បញ្ជាទៅលោក ម៉ម ប៉ុនហេង និងលោក ឃួង ស្រេង ជួលសណ្ឋាគារណាមួយនៅភ្នំពេញដាក់អ្នកដែលគ្មានលទ្ធភាពធ្វើចត្តាឡីស័ក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទៅលោក ម៉ម ប៉ុនហេង និងលោក ឃួង ស្រេង រកសណ្ឋាគារណាមួយនៅរាជធានីភ្នំពេញ ដើម្បីជួលដាក់អ្នកដែលគ្មានលទ្ធភាពធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។
ដើម្បីឲ្យពួកគាត់អាចទៅរស់នៅធ្វើចត្តាឡីស័ករស់នៅបានស្រួល ហើយចំណែកថវិកាគឺរដ្ឋជាអ្នកចំណាយ។
សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកដែលប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដឹកនាំដោយលោក ភីធើ ស៊ីចាតូ (Peter Szijjarto) ដែលទស្សនកិច្ចនៅកម្ពុជា ប្រមាណ៩០០នាក់ធ្វើចត្តាឡីស័ក។
សម្តេចតេជោបានបន្តថា សូមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយនឹងលោក ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាបន្ទាន់ ដើម្បីជ្រើសរើសយកសណ្ឋាគារណាមួយ ហើយប្រមូលបងប្អូនទាំងអស់ ទាំងអ្នកសារព័ត៌មានទាំងឡាយដែលខ្វះលទ្ធភាពធ្វើចត្តាឡីស័ក ដោយសារតែខ្វះផ្ទះសំបែង យកទៅធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ