ព័ត៌មានជាតិ
ជាង ៨ ម៉ោង ទើបរកឃើញជយលាភី និងបេក្ខជនឆ្នើម ត្រៀមតំណាងកម្ពុជាចេញទៅប្រកួតសន្តិសុខសាយប័រលើឆាកអន្តរជាតិ
ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញពេញមួយថ្ងៃ កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បានរកឃើញបេក្ខជនឆ្នើមដែលមានសមត្ថភាព និងដែលអាចតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។
“កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” បានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ និងឈានទៅប្រកួតវគ្កផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅកាលពីម្សិលមិញនេះ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។



លទ្ធផលក្រោយការវាយតម្លៃដាក់ពិន្ទុពីគណៈកម្មការ បេក្ខជនចំនួន ៥ រូប ត្រូវបានប្រកាសជាប់ជាជយលាភីក្នុងចំណោមបេក្ខជនបេក្ខនារីចំនួន ១០០ នាក់ដែលចូលរួមប្រកួតប្រជែង។ ក្រៅពីជយលាភីទាំង ៥ រូប កម្មវិធីក៏បានជ្រើសរើសបេក្ខជនបេក្ខនារីឆ្នើមចំនួន ១៥ រូប បន្ថែមទៀត ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ ខែ សម្រាប់ត្រៀមប្រកួតវគ្គបន្ទាប់ទៀត ដែលក្នុងចំណោមបេក្ខជនទាំង ២០ រូប នឹងជម្រុះយកតែ ៤ នាក់ ដើម្បីតំណាងប្រទេសកម្ពុជាចេញទៅចូលរួមប្រកួតប្រជែងវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប៊័រ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃអំឡុងខែតុលាខាងមុខនេះ។


“កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” មានវិញ្ញាសាប្រកួតដែលតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប៊័រ (Cybersecurity Challenges) ទៅលើដែនដូចជាវិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៊ី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច្ច័យ (Forensics) ឬការវាយប្រហារលើកម្មវិធីប្រព័ន្ធ Binary (Binary Exploitation) ជាដើម ដោយស្វែងរកបំណែកព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។
“កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025″ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គោលដៅដើម្បីជំរុញការយល់ដឹង និងពង្រឹងសមត្ថភាព ចំណេះដឹង និងការលើកកម្ពស់មូលធន ឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រក្នុងប្រទេសកម្ពុជានិងក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


