Connect with us

ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សប្បាយរីករាយខ្លាំង ក្រោយសមាជរដ្ឋសភា និងព្រឹទ្ធសភា អនុម័តដោយសំឡេងគាំទ្រវិស័យក្រៅប្រព័ន្ធ

បានផុស

នៅ

អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បង្ហាញ​ក្តី​រីករាយ​កាន់តែ​ខ្លាំង ក្រោយ​អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​សម្រេច​អនុម័ត​ដោយ​សំឡេង​គាំទ្រ​វិស័យ​ក្រៅ​ប្រព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស រ៉ាវី ជា​ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​មាន​សមាគម​ចំនួន ០៨ ក្នុង​សហភាព និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង ១ ម៉ឺន​នាក់ ចំណុះ​សមាគម បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ ការ​សម្រេច​អនុម័ត​គាំទ្រ​ដោយ​សំឡេង​នៅ​អង្គ​សមាជ កាលពី​ថ្ងៃ​ទី ០២ និង​ទី ០៣ ខែ​មិថុនា ឆ្នាំ ២០២៥ លើ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ការ​គិតគូរ​ដ៏​ខ្ពស់​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ដែល​បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក។ ជាពិសេស​រដ្ឋាភិបាល​នីតិកាល​អាណត្តិ​ទី ៧ ដែល​មាន​ការ​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មាន​ការ​គិតគូរ​យ៉ាង​ខ្លាំងក្លា​គ្រប់​វិស័យ។

សមាជិក​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បញ្ជាក់​ថា ការ​ចូល​ជា​សមាជិក​ក្រៅ​ប្រព័ន្ធ មិន​មាន​អ្វី​ខាតបង់​នោះ​ទេ មានតែ​ទទួល​បាន​អត្ថប្រយោជន៍​ជា​បន្តបន្ទាប់ អម​ជាមួយ​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល ជាមួយ​ប្រជាជន។ ជាក់ស្ដែង សមាជិក ទទួល​បាន​ការ​យកចិត្តទុកដាក់​ពី សុខុមាល​ភាព ដូចជា ផ្ដល់​ប័ណ្ណ​សមធម៌ និង​ប័ណ្ណ​លឿង​ផង​ដែរ ពិសេស​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​ថ្នាក់ដឹកនាំ​ដែល​ជា​កម្លាំងចិត្ត។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល គិត​ចាប់​តាំងពី សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី រហូត​បន្ត​មក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត គឺ​តែងតែ​បាន​បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​ការ​គិតគូរ​ដល់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ដោយ​គោលដៅ សំដៅ​ឱ្យ​ប្រជាពលរដ្ឋ កាន់តែ​មាន​ភាព​រីកចម្រើន​ផ្នែក​ជីវភាព​ចិញ្ចឹមជីវិត៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម