ព័ត៌មានជាតិ
រដ្ឋាភិបាលដាក់ឱ្យដំណើការក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ជាកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសំដៅធ្វើយ៉ាងណាដើម្បីកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យនៅក្នុងវិស័យនេះ។

ការប្រកាសដាក់ឱ្យដំណើការនៃក្របខ័ណ្ឌនេះត្រូវធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដានេះ ដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានដាក់ឱ្យដំណើរការជាផ្លូវការ “ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ” ។
លោកស្រី Kirsty Harris ទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថារដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងគាំទ្រដល់ការអភិវឌ្ឍផ្ទាំងគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ ដែលនឹងលើកកម្ពស់តម្លាភាព ការសម្របសម្រួល និងការអនុវត្តគោលនយោបាយដែលផ្អែកលើភស្តុតាង។ លោកស្រីថា៖«នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់អូស្ត្រាលីចំពោះកំណើនសេដ្ឋកិច្ចដែលមានភាពធន់ ចីរភាព និងបរិយាបន្ននៅកម្ពុជា»។

ជាមួយគ្នានោះដែរ លោក Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេសនៃអង្គការ UNDP បានលើកឡើងថាស្របពេលដែលការងារ មុខរបរ និងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនមិនមានការគាំពារ ហើយប្រឈមនឹងភាពងាយរងគ្រោះ វិស័យនេះក៏មានសក្តានុពល ជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនប្រកបដោយបរិយាបន្នផងដែរ។
លោកថ្លែងថា៖«UNDP ប្តេជ្ញាបន្តកិច្ចសហការជាមួយដៃគូ រួមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ»។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថាការដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិ។

លោកបានថ្លែងបន្តទៀតថា៖« ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចចិត្តទាន់ពេលវេលា និងបង្កើនគណនេយ្យភាពសម្រាប់
តួអង្គទាំងអស់ដែលអនុវត្តយុទ្ធសាស្ត្រជាតិ»។
បើយោងតាមគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បច្ចុប្បន្ន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីទូរសព្ទដៃ វិបផតថល និងសាខាធនាគារដៃគូនៅទូទាំងប្រទេស។ ជាមួយនឹងការចុះអនុស្សរណៈយោគយល់នាថ្ងៃនេះ ធនាគារដៃគូដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលសេវាចុះឈ្មោះ បានកើនឡើងដល់ ៨ រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, ធនាគារ ARDB, ធនាគារ វីង, ធនាគារ ABA, ធនាគារអេស៊ីលីដា, ធនាគារ វឌ្ឍនៈ, ធនាគារកាណាឌីយ៉ា, និងធនាគារពាណិជ្ជកម្មក្រៅប្រទេស។

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថ្នាលឌីជីថលបានទទួលសំណើចុះឈ្មោះចំនួន ១១៩ ១៨៣ ដែលជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទទួលស្គាល់ និងពង្រីកសក្តានុពលនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


