ព័ត៌មានជាតិ
ក្រសួងការងារ ពង្រីកវេនសិក្សាមានលក្ខណៈបត់បែនសម្រួលដល់កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសិក្សាជំនាញបន្ថែម
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពង្រីកវេនសិក្សាឱ្យកាន់តែមានលក្ខណៈបត់បែន ដើម្បីជួយសម្រួលដល់យុវជន កម្មករ-និយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរៀនជំនាញផ្សេងៗ បន្ថែម ទទួលបានឱកាសការងារល្អ មានប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃកាន់តែប្រសើរ។

ថ្លែងក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដូចជា កម្មករ-និយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាព ពេលវេលា និងឱកាសចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ បានពង្រីកវេនសិក្សាឱ្យកាន់តែមានលក្ខណៈបត់បែនដែលមានច្រើនជម្រើសរហូតដល់ ៧ វេន ផ្សេងៗ គ្នា រួមមាន ថ្ងៃចន្ទ-សុក្រ ចំនួន ៥ វេន (វេនពេញមួយថ្ងៃ , វេនព្រឹក , វេនរសៀល , វេនល្ងាច/យប់ រៀន ៣ ម៉ោង , វេនល្ងាច/យប់ រៀន ២ ម៉ោង) , ការសិក្សាថ្ងៃសៅរ៍-អាទិត្យពេញម៉ោង ចំនួន ១ វេន និងការសិក្សាតែថ្ងៃអាទិត្យពេញមួយថ្ងៃ ចំនួន ១ វេន។

លោករដ្ឋមន្ត្រី បានបន្តថា វគ្គសិក្សានីមួយៗ មានរយៈពេលខុសគ្នា ចាប់ពី ៤ ដល់ ១២ ខែ និងមានវេនល្ងាច/យប់ និងចុងសប្ដាហ៍ និងអនុញ្ញាតឱ្យយុវជន និងកម្មករ-និយោជិត អាចចុះឈ្មោះវេនណាមួយដែលសមស្រប និងងាយស្រួលសម្រាប់ខ្លួន ខណៈដែលពួកគេនៅតែអាចបន្តធ្វើការងារ និងធានាបាននូវស្ថិរភាព នៃប្រភពចំណូលរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់ខែឧសភា ឆ្នាំ ២០២៥ នេះ មានអ្នកចុះឈ្មោះចូលរៀនប្រមាណ ១២ ម៉ឺន ១ ពាន់នាក់ សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សា ៧ ម៉ឺន ៣ ពាន់នាក់ និងសិស្សទទួលបានការងារធ្វើ ១ ម៉ឺន ៨ ពាន់នាក់។

លោករដ្ឋមន្ត្រី បានបន្ថែមថា យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពេលចុះឈ្មោះចូលរៀន គឺ ទទួលបានការសិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុង ១ ខែ ចំនួន ២៨ ម៉ឺនរៀល។ ចំពោះយុវជន ឬកម្មករ-និយោជិត មកពីគ្រួសារទូទៅ មិនទទួលបានប្រាក់ឧបត្ថម្ភទេ តែទទួលបានការសិក្សាដោយឥតគិតថ្លៃនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ចំនួន ៣៧។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ ក្រសួង បានអភិវឌ្ឍន៍កញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្អែកលើសមត្ថភាពបានចំនួន ២២២ គុណវុឌ្ឍិ លើ ៩៦ មុខជំនាញ និងអភិវឌ្ឍន៍កញ្ចប់សិក្សាផ្អែកលើសមត្ថភាពបានចំនួន ១ ៩៧៩ មេរៀន លើ ៤៥ គុណវុឌ្ឍិ (CI) នៃ ៤៥ មុខជំនាញ លើវិស័យអាទិភាពទាំង ១០ ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


