Connect with us

ព័ត៌មានជាតិ

ទីតាំងចត្តាឡីស័កដែលអាជ្ញាធរ និងគ្រូពេទ្យចុះទៅបើកទើបស្របច្បាប់ មិនអនុញាតិឲ្យបើកដោយឯកឯងនោះទេ

បានផុស

នៅ

តាមប្រភពពីកម្លាំងចម្រុះបានឲ្យដឹងថា ទីតាំងដែលគ្រូពេទ្យបានសម្រេចឲ្យបិទដើម្បីធ្វើចត្តាឡីសក័ចំនួន១៤ថ្ងៃនោះគឺបើសិនជាដល់ថ្ងៃកំណត់ហើយមិនត្រូវសម្រេចបើកដោយឯកឯងនោះទេទាល់តែមានលិខិតអនុញាតិត្រឹមត្រូវពីគ្រូពេទ្យទើបបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យដឹងថារាល់ទីតាំងធ្វើចត្តាឡីសក័ទាំងអស់បើសិនជាពុំមានលិខិតអនុញាតិពីគ្រូពេទ្យនិងកម្លាំងចម្រុះចុះទៅបើកទេ គឺទីតាំងនោះត្រូវបន្តដាក់ជាចត្តាឡីសក័រហូតដល់មានលិខិតពីគ្រូពេទ្យសិន។

ជាក់ស្តែងដូចថ្ងៃទី៣០ខែមីនានេះអាជ្ញាធរខណ្ឌមានជ័យបានទទួលលិខិតអនុញាតិឲ្យបើកទីតាំងចត្តាឡីសក័មួយកន្លែងស្ថិតនៅផ្ទះឈ្មោះ មុំ គិរីសុវណ្ណ មានទីតាំងក្នុងក្រុមទី៨ភូមិឬស្សី៣សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

លោកចៅរងសង្កាត់បានបញ្ជាក់ថារាល់ទីតាំងដែលធ្វើចត្តាឡីសក័គឺបើដល់ថ្ងៃកំណត់គឺមិនត្រូវបើកការចត្តាឡីសក័ដោយឯកឯងបានទេទាល់តែមានលិខិតអនុញាតិពីគ្រូពេទ្យដែលកំពុងតាមដានពីសភាពជំងឺជាប្រចាំនោះ។ដូច្នេះសូមបងប្អូនដែលធ្វើចត្តាឡីសក័ទាំងអស់សូមចងចាំកុំឲ្យខុសនិងផ្លូវច្បាប់ថ្មីស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩នេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម