ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រឈូសឆាយផ្លូវជង្ហុកសំបុកមាន់ ៤ ខ្សែ ក្នុងសង្កាត់ស្នោរ សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
កាលពីព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ រួមជាមួយក្រុមការងារសង្កាត់ និងភូមិ ដាក់គ្រឿងចក្រធ្វើការឈូសឆាយកៀរសម្រួលផ្លូវជង្ហុកសំបុកមាន់ចំនួន ៤ ខ្សែ ក្នុងភូមិសាស្ត្រសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ទ្រី ណារ៉េត បានឱ្យដឹងថា ផ្លូវដែលបានសម្រួលរួមមាន ៖ ខ្សែទី១-ចាប់ពីផ្លូវ ៦០ ម៉ែត្រ រហូតដល់ផ្លូវបេតុងក្នុងភូមិរំដួលជើង។ ខ្សែទី២-ចាប់ពីភូមិបុរី K7 រហូតដល់អនុវិទ្យាល័យទួលស្នោរ ស្ថិតនៅភូមិរំដួលជើង និងភូមិតាអិន។ ខ្សែទី៣-ចាប់ពីស្នាក់ការភូមិពង្រ រហូតដល់ផ្លូវរថភ្លើង ស្ថិតនៅភូមិពង្រ។ ខ្សែទី៤-ចាប់ពីភូមិស្នោរលិច រហូតដល់ផ្លូវបំបែកជាបួនភូមិកុលក្រស្នារ ស្ថិតនៅភូមិកុលក្រស្នោរ។

លោកអភិបាលរងបានបន្តថា ការចុះអនុវត្តដ៏សកម្ម នៃការសម្អាតផ្លូវជង្ហុកនេះ មានគោលបំណងសំខាន់ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ កាត់បន្ថយពេលវេលាធ្វើដំណើរបានលឿនជាងមុន និងជួយមួយផ្នែកកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ និងស្របទៅតាមការទទួលការណែនាំពី លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ផងដែរ។

ប្រជាពលរដ្ឋក្នុងសង្កាត់ស្នោរ បានបង្ហាញចំណាប់អារម្មណ៍ និងអំណរគុណយ៉ាងខ្លាំងចំពោះការចូលរួមដោះស្រាយបញ្ហាពិតប្រាកដនេះ។ លោក សេង ណារិទ្ធ ប្រជាពលរដ្ឋម្នាក់ស្ថិតនៅភូមិរំដួលជើង បានឱ្យដឹងថា «ខ្ញុំរីករាយណាស់ដែលអាជ្ញាធរចូលរួមយកចិត្តទុកដាក់លើបញ្ហាផ្លូវជ្រោះដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ។ ខ្ញុំសង្ឃឹមថា ការងារបែបនេះ នឹងបន្តកើតមានជាបន្តបន្ទាប់»។

ដូចគ្នានេះ អ្នកស្រី ម៉ៅ សុផាន់នី ជាប្រជាពលរដ្ឋរស់នៅភូមិពង្រ ក៏បានបញ្ចេញអារម្មណ៍ដែរថា «ផ្លូវនេះ ពិតជាលំបាក ជង្ហុកច្រើន ក្រោយរដូវវស្សា ប៉ុន្តែឥឡូវងាយស្រួលណាស់សម្រាប់យើងប្រើប្រាស់សម្រាប់ធ្វើដំណើរជារៀងរាល់ថ្ងៃ។ សូមអរគុណចំពោះអាជ្ញាធរ និងក្រុមការងារទាំងអស់»៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


