Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ បាន​ឃាត់​អ្នកល្មើស​បម្រាម​គោចរ​ជាង​៧០​នាក់​ និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ

បានផុស

នៅ

​លោកវរសេនីយ៍ឯក សាន​ សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​មេសា​នេះ​ថា​ ចាប់ពី​ម៉ោង​៨​យប់​ថ្ងៃទី​​០២​ដល់​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​០៣​ខែមេសា​នេះ ​សមត្ថកិច្ច​ចម្រុះ​បានធ្វើ​ការឃាត់​អ្នកដែលធ្វើដំណើរល្មើស​បម្រាម​គោចរ​​ចំនួន​៧៣​នាក់ ក្នុងនោះមានម៉ូតូ​ចំនួន​៦៥​គ្រឿង​និង​រថយន្ត​ចំនួន​៨​គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​បាន​បន្តថា ​ម៉ូតូ​និង​រថយន្ត​ទាំង​៧៣​គ្រឿង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅតាម​អធិការដ្ឋាន​ខណ្ឌ​។​ ចំណែក​អ្នកបើកបរ​ល្មើស​នឹង​បម្រាម​គោចរ​ ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ ដោយ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​រយៈពេល​១៤​ថ្ងៃ ដោយមាន​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ​

លោក​បាន​បន្តទៀតថា​ នៅ​ថ្ងៃទី​១​នៃ​ការអនុវត្ត​ទៅលើ​វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ឃើញថា​ បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើនមានការ​យល់ដឹង​​និង​បាន​ចូលរួម​អនុវត្ត​ទៅតាម​ការ​ណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ​

បើតាមអ្នកនាំពាក្យរូបនេះ មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ដែល​នៅ​ល្មើស​និង​បំពាន​ការហាមឃាត់​នេះ​ ហើយ លោក​សង្ឃឹមថា​ នៅ​យប់​នេះ​ឬ​យប់​ជា​បន្តបន្ទាប់​ទៀត​ចំនួន​ពលរដ្ឋ​ដែល​ល្មើស​នឹង​កាន់តែ​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​ទៀត​ព្រោះថា ​ប្រជាពលរដ្ឋ​បាន​ឃើញ​ថា ​សមត្ថកិច្ច​ពិតជា​បាន​អនុវត្ត​ជាក់ស្តែង​តែ​ម្តង​មិនមែន​ដាក់​វិធានការ​ហើយ​មិន​អនុវត្ត​នោះទេ​។​

គួរ​បញ្ជាក់​ថា ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​មាន​រយៈពេល​២​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា​នេះ រហូតដល់​ថ្ងៃទី​១៤ ខែ​មេសា ​ឆ្នាំ​២០២១៕

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ប្រតិកម្ម​ចំពោះ​ការយក​រូប​សព​លោក​វរសេនីយ៍ទោ លឹម សាយ មក​ផ្សព្វផ្សាយ​នាំ​ឲ្យ​មានការ​យល់ច្រឡំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម