ព័ត៌មានជាតិ
តើសកម្មភាពបែបណាខ្លះ ដែលបេក្ខជនប្រឡងបាក់ឌុបប្រព្រឹត្តត្រូវបានកំណត់នៅក្នុងកម្រិតថ្នាក់ទី២កំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ
ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញពីសកម្មភាពមួយចំនួនដែលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨សីហា ២០២៥ ប្រព្រឹត្តត្រូវបានកំណត់នៅក្នុងកម្រិតថ្នាក់ទី២ដែលបេក្ខជននឹងទទួលពិន័យមិនអនុញ្ញាតឱ្យចូលប្រឡងដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

បើតាមក្រសួងអប់រំ សកម្មភាពដែលបេក្ខជនប្រព្រឹត្តត្រូវបានកំណត់នៅក្នុងកម្រិតថ្នាក់ទី២ ក្នុងនោះរួមមានបេក្ខជនធ្វើសកម្មភាពដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ។

បន្ថែមពីនេះបេក្ខជនបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកឯកសារ ឬចម្លើយ ពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងក្នុងពេលធ្វើវិញ្ញាសា បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន និងធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្ស។
ចំណែកសកម្មភាពកម្រិតថ្នាក់ទី១ ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យនៃការប្រឡងក្នុងនោះបេក្ខជនមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបានដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡង តាមរយៈប្រធានមណ្ឌល ដោយមិនបន្ថែមម៉ោងឡើយ។ មានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួនលើសន្លឹកកិច្ចការ។ មានវិចារដូចគ្នាទាំងស្រុងត្រង់ចម្លើយនៃសំណួរ។ ត្រង់ចម្លើយសំណួរមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញាសា ដែលត្រូវបាននាំចូលក្នុងបន្ទប់ ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយធ្វើការកោសល្យវិច័យ និងឃើញថា សន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបាន រៀបចំឡើងដោយខុសច្បាប់។

ក្រសួងអប់រំបានបញ្ជាក់ថា សកម្មភាពកម្រិតថ្នាក់ទី១ ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡងនេះមិនអនុញ្ញាតឱ្យចូលប្រឡងដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និងប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


