Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខពលីជីវិតនៅសមរភូមិមុខ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិនិងមាតុភូមិកម្ពុជា លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ កងឯកភាព​នៃកងពលតូចអន្តរាគមន៍លេខ ៨ ។

អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរយនាក់ នៅគេហដ្ឋានសព ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម