ព័ត៌មានជាតិ
អភិបាលរាជធានី បន្តនាំយកអំណោយរបស់សម្តេចតេជោជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅសង្កាត់ទន្លេបាសាក់
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលមានទាំងថវិកា សាច់ជ្រូក និងស្បៀងអាហារផ្សេងទៀត ត្រូវបានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូនប្រជាពលរដ្ឋ ចំនួនជិត២០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិទី១៦ ទប់មុខព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្តទៀត នាព្រឹកថ្ងៃទី០៦ ខែមេសានេះ បើទោះបីកាលពីយប់មិញ លោកបានចុះសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារផ្តល់ជូនម្តងហើយក្តី។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ ជាក់ស្តែងនៅពេលនេះ ខណៈដែលទទួលបានព័ត៌មានពីបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមននេះ សម្តេចបានឲ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងនាំយកនូវ ថវិកា ស្បៀងអាហារមួយចំនួន មកចែកជូនបងប្អូនភ្លាមតែម្តង បើទោះបីនៅពេលយប់ក៏ដោយ។

លោកបន្តទៀតថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែជាជួរមុខក្នុងការជួយបងប្អូនប្រជាពលរដ្ឋ បើទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ។ ជាក់ស្តែង ខណៈដែលបងប្អូនជួបការលំបាកក្នុងជីវភាព ពេលកំពុងធ្វើចត្តាឡីស័កនេះ គឺសម្តេចបានណែនាំឲ្យចុះជួយភ្លាមៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះការបិទភូមិមួយនេះមិនឲ្យចេញចូល ដោយសារតែនេះជាវិធានរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រទេសណាក៏គេធ្វើដូច្នេះដែរ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺនេះរាលដាលកាន់តែខ្លាំង។

មន្ត្រីរដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធររបស់យើងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅពេលនេះ មានចំនួន១៩៤គ្រួសារ ។
អំណោយដែលប្រគល់ជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានថវិកា៣០ម៉ឺនរៀល សាច់ជ្រូក២គីឡូកហរាម ត្រីខ១០កំប៉ុង និងទឹកបរិសុទ្ធ១កសេ ខណៈដែលកាលពីយប់មិញ លោក ឃួង ស្រេងបានប្រគល់ជូននូវអង្កចំនួន២៥គីឡូក្រាម ក្នុង១គ្រួសាររួចហើយដែរនោះ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


