ព័ត៌មានជាតិ
កម្ពុជា អាចមានសមត្ថភាពធ្វើតេស្តរកកូវីដ-១៩ ជិត ១ ម៉ឺនសំណាក ក្នុង ១ ថ្ងៃ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាអាចមានសមត្ថភាពធ្វើតេស្តរកជំងឺកូវីដ១៩ ប្រមាណជិត១ម៉ឺនសំណាកក្នុង១ថ្ងៃ នៅតាមទីតាំងចំនួន៣កន្លែង នៅរាជធានីភ្នំពេញ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បន្តថា ទីតាំងចំនួន៣កន្លែងនោះរួមមាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអាចធ្វើតេស្តបាន៤ពាន់សំណាកក្នុង១ថ្ងៃ វិទ្យាស្ថានសុខភាពសាធារណៈធ្វើតេស្តបានចំនួន៤ពាន់សំណាកនិងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលនឹងដាក់ដំណើរការនៅក្នុងខែមេសានេះ អាចមានសមត្ថភាពតេស្ដចំនួន១៣០០សំណាកក្នុងមួយថ្ងៃ។

ថ្លែងក្នុងឱកាសចុះពិនិត្យនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងនឹងពង្រីកមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកជំងឺកូវីដ១៩បន្ថែមទៀត នៅខេត្តមួយចំនួនទៀតដូចជានៅមន្ទីរពេទ្យខេត្ដព្រះសីហនុ, មន្ទីរពេទ្យខេត្ដសៀមរាប, មន្ទីរពេទ្យបាត់ដំបង ដែលនឹងធ្វើរួចរាល់ជាស្ថាពរនៅក្រោយចូលឆ្នាំខ្មែរនិងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមិនបាច់បញ្ជូនសំណាកមករាជធានីភ្នំពេញទៀត។ លោកបានបញ្ជាក់ថា ក្រសួងនឹងត្រៀមដាក់ម៉ាស៊ីនតូចៗនៅតាមតំបន់នីមួយៗបន្ថែមទៀតផងដែរដូចជា នៅខេត្ដស្វាយរៀង កំពង់ចាម និងកំពង់ធំ។ លើសពីនេះលោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថា ការពង្រីកមន្ទីរពិសោធន៍បន្ថែមទៀតនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសំណាក ដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈកម្ពុជាកំពុងមានផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍ធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ការធ្វើតេស្តបានលឿនអាចស្វែងរកអ្នកជំងឺបានឆាប់រហ័សនិងយកមកព្យាបាលបានកាន់លឿនផងដែរ។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ហើយរហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានធ្វើតេស្តចំនួន៧៣១៣៨៣ស្មើនឹង៤៣៥៣៤ ក្នុង១លាន នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



