Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​បឋម​..​ប្តី​បាញ់​ប្រពន្ធ​នៅ​ស្រុក​ក្រឡាញ់ រួច​បើកឡាន​គេចខ្លួន

បានផុស

នៅ

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ២.៥០​នាទី​ថ្ងៃ​ទី​២២ តុលា ២០២០ មាន​ករណី​ផ្ទុះ​អាវុធ​ នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​សាមគ្គី​(​ផ្លូវជាតិ​លេខ​៦)​ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​បង្ក​ឈ្មោះ ចាន់ ផល ហៅ​ពៅ ភេទ​ប្រុស ​អាយុ​ប្រហែល​៥០​ឆ្នាំ​ ទីលំនៅ​ភូមិ​ស្វាយ​ធំ ខេត្ត​សៀមរាប ជិះ​រថយន្ត​ពណ៌​ខ្មៅ​មិន​ស្គាល់​ម៉ាក​ស្លាក​លេខ​៨៧៨៧ អាវុធ​ម៉ាក​K៥៤​លេខ​៣៧៦៣​។​ក្នុង​ហេតុការណ៍​បាញ់​នោះ ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ភ្នំពេញ រង​របួស​ធ្ងន់​ចំ​ដើម​ទ្រូង​ខាងឆ្វេង​១​គ្រាប់​(​បៀម​គ្រាប់​)។ ក្រោយ​មានការ​ផ្ទុះអាវុធ​ជន​បង្ក​ បាន​ឡើង​រថយន្ត​គេច​ខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​។

​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ជន​បង្ក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។​ ប្រភព​បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ ​ជន​បង្ក​គឺជា​ប្តី​មិនទាន់​ការ ហើយ​អាច​ដោយសារ​ទំនាស់​ពាក្យ​សម្តី (​ប្រច័ណ្ឌ​)៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម