KPT+
ប្រយ័ត្នពាក្យសរសើរ ៥ ឃ្លា អាចមានន័យបន្លំមាក់ងាយ
គ្រប់គ្នាសុទ្ធតែមានមិត្តភ័ក្តិ ឬស្គាល់នរណាម្នាក់ដែលតែងតែនិយាយសរសើរខ្លួនមិនដាច់ពីមាត់ ប៉ុន្តែបើគិតឲ្យច្បាស់ទើបដឹងថាជាពាក្យបន្លំមាក់ងាយសោះ ។ ខាងក្រោមនេះជាពាក្យគេនិយមប្រើ ៥ ឃ្លាដើម្បីបន្លំមាក់ងាយផងសរសើរផង ៖

១. រូបថតរបស់អ្នកស្អាតណាស់មើលសឹងមិនស្គាល់
គេនិយាយដើម្បីសរសើរថារូបរបស់អ្នកស្អាត និងបន្លំចង់និយាយថាអ្នកមានមុខអាក្រក់នៅខាងក្រៅទើបគេមើលមិនស្គាល់ ។

២. មិននឹកស្មានថាអ្នកអាចធ្វើវាបានសោះ
ឧទាហរណ៍ពេលយើងទទួលបានការងារល្អមួយ ហើយគេនិយាយបែបនេះសំដៅថាអ្នកមិនសមនឹងមានការងារល្អធ្វើឡើយបណ្ដាលឲ្យពួកគេនឹកស្មានមិនដល់ ។
៣. ខ្ញុំចូលចិត្តមនុស្សដែលមិនខ្វល់ពីសំដីអ្នកដទៃដូចអ្នក
និយាយឲ្យត្រង់ទៅគេមានន័យថា អ្នកមិនខ្វល់ពីមតិអ្នកដទៃឬមិនចេះកែតម្រូវខ្លួនឯង ។
៤. ស្អាតបែបហ្នឹងមិនសមគ្មានអ្នកស្រលាញ់
ស្ដាប់មួយភ្លែតអាចគ្មានន័យអ្វីអាក្រក់ តាមពិតគេកំពុងសង្ស័យថាអ្នកមានចំណុចអាក្រក់ទើបគ្មាននរណាយក ។

៥. ផាត់មុខស្អាតណាស់
បុគ្គលនោះកំពុងមានន័យថាមុខមិនផាត់មិនស្អាតទេ ទាល់តែផាត់កែច្នៃបានស្អាត ។
ពាក្យសំដីខាងលើចាត់ទុកជា backhand-compliment ក្នុងភាសាអង់គ្លេស ជួនកាលបុគ្គលនោះអាចនិយាយមិនគិត ឬមានន័យបន្លំមាក់ងាយយើងក៏ថាបាន ដូច្នេះអ្នកគួរសង្កេតជំពូកមនុស្សពិសពុលជៀសវាងរាប់អានច្រឡំ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ វិធីការពារអារម្មណ៍ខ្លួនឯង នៅពេលមានគេបំពានទឹកចិត្តមាក់ងាយមកលើយើង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


