សន្តិសុខសង្គម
កាប់សង្សារស្ទើរដាច់ជង្គង់ ដោយសារភ្លើងប្រច័ណ្ឌ និង ខឹងនាងសុំបែក
យុវតីអាយុ ១៧ ឆ្នាំម្នាក់ ត្រូវសង្សារកាប់ ២ កាំបិតបុ័ងតោ ស្ទើរតែដាច់ជើង និងដាច់.ក រងរបួសធ្ងន់ ដោយសារតែរឿងប្រចណ្ឌ និងខឹងនាងសុំបែកគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីព្រឹក ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលេខ ១៣៦ ចំណុចខាងមុខម៉ាត 7 eleven ក្បែរផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីយុវតីរងគ្រោះបានឲ្យដឹងថា រូបខ្លួន និងជនសង្ស័យ បានរស់នៅជាមួយគ្នារយៈពេលជិត ២ ឆ្នាំ ក្នុងនាមជាសង្សារ ហើយត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យនៅជាមួយគ្នាដូចប្តីប្រពន្ធ។ ចំពោះមូលហេតុធ្វើឲ្យជនសង្ស័យដែលជាសង្សារនោះយកកាំបិតបុ័ងតោមកកាប់រូបនាងចំនួន ២ កាំបិត ដោយសារតែនាងបានចាកចេញពីផ្ទះ និង សុំជនសង្ស័យបែកគ្នារស់នៅរៀងខ្លួន ដើម្បីត្រឡប់មកនៅជាមួយម្តាយ និងមើលថែម្តាយឈឺ។ មូលហេតុនេះ ទើបធ្វើឲ្យជនសង្ស័យជិះម៉ូតូ ១ គ្រឿង តាមមកដល់ផ្ទះម្តាយយុវតីនោះ ហើយយកកាំបិតបុ័ងតោកាប់ទៅលើរូបនាងចំនួន ២ កាំបិត ត្រូវក្បាលជង្គង់ស្ទើរដាច់ និង ក ពីក្រោយ ធ្ងន់ធ្ងរផងដែរ។ គោលបំណងគឺមកកាប់សម្លាប់តែម្ដង តែត្រូវបានជនបរទេសម្នាក់ ទៅជួយ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ទៅ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចទីតាំង ចំណែកយុវតីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ៕
អត្ថបទ ៖ រដ្ឋា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


