សន្តិសុខសង្គម
ភ្លើងប្រច័ណ្ឌ បុរសជាប្ដី យកញញួរវាយក្បាលប្រពន្ធស្លាប់យ៉ាងវេទនាបំផុត
ភ្លើងប្រច័ណ្ឌ បុរសជាប្ដីម្នាក់ បានយកញញួរមកវាយក្បាលប្រពន្ធជាច្រើនដងលើសៀតផ្កា បណ្ដាលឲ្យប្រកាច់ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមលើគ្រែពូកនៅបន្ទប់ជួល។

ក្រោយបង្កមនុស្សឃាតដោយចេតនារួច បុរសជាប្ដី រត់គេចខ្លួនប្រុងជិះទូកឡើងមកក្រុងព្រះសីហនុ តែត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនបានភ្លាមៗ ក្រោយរូបគេធ្វើសកម្មភាពរួចប្រហែលជិត ២ ម៉ោងនោះ។

ករណីមនុស្សឃាតប្ដីវាយសម្លាប់ប្រពន្ធកាលពីវេលាម៉ោងប្រមាណ ៨ យប់ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆន ប៊ុនឈឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរជាងធ្វើទូក រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ(ប្ដី)។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ឡុង ស្រីឡាន ភេទស្រី អាយុ ៣៣ ឆ្នាំ(ប្រពន្ធ) មុខរបរអ្នករៀបបន្ទប់ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនានេះអាចផ្ដើមឡើងដោយសារភ្លើងប្រច័ណ្ឌ។ ក្នុងនោះ សមត្ថកិច្ច មិនបានបញ្ជាក់លំអិតថា ករណីជម្លោះស្នេហាត្រីកោណនេះ មានជាប់ពាក់ព័ន្ធជាមួយនឹងគូភាគីខាងណានោះទេ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង(ញញួរដងឈើ) ត្រូវបានបញ្ជូនទៅស្នងការខេត្តព្រះសីហនុកាលពីវេលាម៉ោង ១១ និង ២០ នាទី ថ្ងៃខែដដែល ដោយអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ (GTVC)។ ចំពោះសាកសព ត្រូវបានរក្សាទុកកន្លែងកើតហេតុ រង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច័យ នឹងប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ស៊ុយ ចាន់ធា

-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


