ព័ត៌មានជាតិ
មន្ទីរការងារ បើកវគ្គបណ្តុះបណ្តាលកម្មករនិយោជិត ស្តីពី ការរើសអើង និងបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ក្នុងស្រុកពេជ្រាដា
ដើម្បីពង្រឹងសុវត្ថិភាពកម្មករនិយោជិត ដែលបម្រើការងារតាមបណ្តាសហគ្រាស ឬគ្រឹះស្ថានការងារនានា ក្នុងខេត្តមណ្ឌលគិរី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សហការជាមួយមន្ទីរកិច្ចការនារី និងមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បើកវគ្គបណ្តុះបណ្តាលទប់ស្ដាត់ការរើសអើង និងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ ខណៈវគ្គបណ្តុះបណ្តាលនេះ បានរៀបចំធ្វើឡើងនៅក្រុមហ៊ុនចំការកៅស៊ូ សុកហ្វីន ខេស៊ីឌី ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែសីហានេះ ដោយមានកម្មករនិយោជិត ជិត ២០០នាក់ ចូលរួម។


លោកស្រី ពុទ្ធ បញ្ញា អនុប្រធានមន្ទីរការងារខេត្តមណ្ឌលគិរី បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងល្អៗ ដល់កម្មករទាំងអស់ឱ្យបានដឹងកាន់តែច្បាស់ អំពីការទប់ស្កាត់ការរើសអើង និងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ លើសពីនេះ គឺបញ្ហាយេនឌ័រ និងវិធានការច្បាប់ ដែលត្រូវចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តឱ្យបានសមស្របតាមផែនការយុទ្ធសាស្ដ្របញ្ចកោណ អាណត្តិទី១ ដំណាក់កាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ មន្រ្តីមកពីបណ្តាមន្ទីរនិងសមត្ថកិច្ចអង្គភាព ក៏បានធ្វើបទបង្ហាញ និងចែករំលែកអំពីប្រធានបទសំខាន់មួយចំនួន រួមមាន ការមិនរើសអើងនៅកន្លែងការងារ; ការបំពានផ្លូវភេទ និងគោលគំនិតនៃការបញ្រ្ជាបយេនឌ័រ និង គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដល់កម្មករនិយោជិតទាំងអស់ ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតផងដែរ
ជាមួយនឹងគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញក៏បានផ្ដាំផ្ញើដល់កម្មករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ដើម្បីយល់ដឹងអំពីកិច្ចការទាំងនេះឱ្យកាន់តែទូលំទូលាយ៕ អត្ថបទ៖ រៀម សុខហេង





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


