ព័ត៌មានជាតិ
ថ្ងៃដំបូង នៃដំណើរការប្រឡងបាក់ឌុបនៅខេត្តកោះកុង ប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ
នៅថ្ងៃដំបូង នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកោះកុង ប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ ដោយមានបេក្ខជនប្រឡងអនុវត្តតាមបទបញ្ជា វិន័យ និងសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ តាមមណ្ឌលប្រឡងនីមួយៗ។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ថា ថ្ងៃដំបូង នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីម្សិលមិញ គឺស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ល្អគ្រប់មណ្ឌលប្រឡងក្នុងក្រុងខេមរភូមិន្ទ។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តទៀតថា គ្រប់គណៈប្រយោគ និងអ្នកសង្កេតការណ៍ សុទ្ធតែបានបំពេញការងាររបស់ខ្លួនទៅតាមភារកិច្ចរៀងៗ ខ្លួន តាមការចាត់ទុករបស់គណៈប្រឡង។ ចំណែកឯបេក្ខជនប្រឡងវិញ ពួកគេបានប្រឹងប្រែងបំពេញកិច្ចការលំហាត់ទៅតាមចំណេះដឹងសមត្ថភាពរបស់ពួកគេបានរៀនសូត្រពីលោកគ្រូអ្នកគ្រូអំឡុងពេលប្រឡង ដោយមិនល្មើសនឹងបទបញ្ជាវិន័យអ្វីឡើយ។

គួរជម្រាបថា នៅឆ្នាំ ២០២៥ នេះ ខេត្តកោះកុង មានបេក្ខជនប្រឡងសរុបចំនួន ១.១៧០ នាក់ ស្រី ៦២៩ នាក់ មានមណ្ឌលប្រឡងចំនួន ៣ មណ្ឌល គឺ ទី១-មណ្ឌលប្រឡងវិទ្យាល័យចំណេះទូទៅបច្ចេកទេសតេជោសែន កោះកុង , ទី២-មណ្ឌលប្រឡងអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី និង ទី៣-មណ្ឌលប្រឡងសាលាមត្តេយ្យទីរួមខេត្ត។

លោក យ៉ុង ប្រុស ជាឪពុករបស់បេក្ខជនម្នាក់ដែលមកលើកទឹកចិត្តកូនពេលប្រឡង លើកឡើងថា ការមើលកូនប្រឡងថ្ងៃនេះ ជាការលើកទឹកចិត្តដល់ពួកគេឱ្យប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាពចំណេះដែលខ្លួនមាន កុំល្មើសនឹងបទបញ្ជាវិន័យប្រឡង។

លោក យ៉ុង ប្រុស បានបន្តថា កូនរបស់លោកពិតជាប្រឹងប្រែងរៀនសូត្រតាំងពីដើមឆ្នាំរហូតដល់ប្រឡង ហើយពេលលទ្ធផលប្រឡងជាប់ លោកជំរុញឱ្យកូនចាប់មុខវិជ្ជាទៅតាមចំណង់ចំណូលចិត្តមិនបង្ខំកូនឡើយ។

ចំណែក អ្នកស្រី សុង ស៊ីងអ៊ីង ជាម្តាយបេក្ខជនម្នាក់ទៀត មកពីស្រុកស្រែអំបិល ថ្លែងថា អ្នកស្រីគាំទ្រចំពោះគោលការណ៍របស់ក្រសួងអប់រំ «អ្នកចេះ គឺជាប់» ដែលជាការពង្រឹងគុណភាពធនធានមនុស្សទៅអនាគត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមកាន់តែរីកចម្រើន។

ដោយឡែក យុវជន ហ៊ាង សុវណ្ណ និង យុវតី មិលកា ជាបេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យចំណេះទូទៅបច្ចេកទេសតេជោ សែន កោះកុង បានឱ្យដឹងដែរថា ពួកគេមិនមានអារម្មណ៍បារម្ភអ្វីទេអំឡុងពេលប្រឡង ដោយពួកគេប្រឹងធ្វើលំហាត់លើសន្លឹកកិច្ចការទៅតាមអ្វីដែលពួកគេបានយល់ដឹង និងរៀនសូត្រពីសាលា។

បើតាមបេក្ខជនប្រឡងដដែល នៅក្នុងមណ្ឌលប្រឡងគ្មានបេក្ខជនណាម្នាក់មានបញ្ហាសុខភាព ឬល្មើសនឹងបទបញ្ជាផ្ទៃក្នុងការប្រឡងនោះទេ។ ជាក់ស្ដែងពួកគេបានធ្វើលំហាត់រួចរាល់ពី ៦០ ទៅ ៧០ ភាគរយ ហើយរំពឹងថា នឹងទទួលបានលទ្ធផលប្រឡងល្អ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


